បុគ្គល​ប្រកាន់​ទីបំផុត​នោះ​ ដោយ​ទិដ្ឋិ​នោះ ព្រោះហេតុនោះ ឈ្មោះថា អន្ត​គ្គា​ហិ​កទិដ្ឋិ។បេ។ នេះឯង​ ការ​ប្រកាន់​ស្អិត​នៃ​អន្ត​គ្គា​ហិ​កទិដ្ឋិ​ថា សត្វ​ខាងមុខ​អំពី​សេចក្ដីស្លាប់​ កើត​ទៀត​ក៏​មាន មិនកើត​ទៀត​ក៏​មាន ដោយ​អាការ ៥ យ៉ាង។
 [៥៤​] ការ​ប្រកាន់​ស្អិត​នៃ​អន្ត​គ្គា​ហិ​កទិដ្ឋិ​ថា សត្វ​ខាងមុខ​អំពី​សេចក្ដីស្លាប់​ កើត​ទៀត​ក៏​មិនមែន មិនកើត​ទៀត​ក៏​មិនមែន ដោយ​អាការ ៥ តើ​ដូចម្ដេច។ ទិដ្ឋិ គឺ​ការ​ប្រកាន់​ស្អិត​ និង​ការ​ស្ទាបអង្អែល​ថា រូប​ក្នុង​លោក​នេះឯង មាន​មរណៈ​ជា​ធម្មតា សត្វ​លុះ​ទម្លាយ​រាងកាយ​ស្លាប់​ទៅ​ កើត​ទៀត​ក៏​មិនមែន មិនកើត​ទៀត​ក៏​មិនមែន បុគ្គល​ប្រកាន់​ទីបំផុត​នោះ ដោយ​ទិដ្ឋិ​នោះ ព្រោះហេតុនោះ​ ឈ្មោះថា អន្ត​គ្គា​ហិ​កទិដ្ឋិ ទិដ្ឋិ​មិនមែន​វត្ថុ វត្ថុ​មិនមែន​ទិដ្ឋិ ទិដ្ឋិ​ដោយឡែក​ វត្ថុ​ដោយឡែក ទិដ្ឋិ​ណា និង​វត្ថុ​ណា នេះ​ឈ្មោះថា​អន្ត​គ្គា​ហិ​កទិដ្ឋិ​ថា សត្វ​ខាងមុខ​អំពី​សេចក្ដីស្លាប់​ កើត​ទៀត​ក៏​មិនមែន មិនកើត​ទៀត​ក៏​មិនមែន ជា​ទិដ្ឋិ​ទី ១ អន្ត​គ្គា​ហិ​កទិដ្ឋិ​ ជា​មិច្ឆាទិដ្ឋិ។បេ។ នេះ សំយោជនៈ​មិនមែន​ទិដ្ឋិ ទិដ្ឋិ គឺ​ការ​ប្រកាន់​ស្អិត និង​ការ​ស្ទាបអង្អែល​ថា​ វេទនា​ក្នុង​លោក​នេះឯង មាន​មរណៈ​ជា​ធម្មតា សញ្ញា​ក្នុង​លោក​នេះឯង មាន​មរណៈ​ជា​ធម្មតា​ សង្ខារ​ក្នុង​លោក​នេះឯង មាន​មរណៈ​ជា​ធម្មតា
ថយ | ទំព័រទី ៦៥ | បន្ទាប់