វិញ្ញាណ​ក្នុង​លោក​នេះឯង​ មាន​មរណៈ​ជា​ធម្មតា សត្វ​លុះ​ទម្លាយ​រាងកាយ​ស្លាប់​ទៅ កើត​ទៀត​ក៏​មិនមែន មិនកើត​ទៀត​ក៏​មិនមែន​ បុគ្គល​ប្រកាន់​ទីបំផុត​នោះ ដោយ​ទិដ្ឋិ​នោះ ព្រោះហេតុនោះ ឈ្មោះថា អន្ត​គ្គា​ហិ​កទិដ្ឋិ​ ទិដ្ឋិ​មិនមែន​វត្ថុ វត្ថុ​មិនមែន​ទិដ្ឋិ ទិដ្ឋិ​ដោយឡែក វត្ថុ​ដោយឡែក ទិដ្ឋិ​ណា និង​វត្ថុ​ណា​ នេះ​ឈ្មោះថា អន្ត​គ្គា​ហិ​កទិដ្ឋិ​ថា សត្វ​ខាងមុខ​អំពី​សេចក្ដីស្លាប់ កើត​ទៀត​ក៏​មិនមែន​ មិនកើត​ទៀត​ក៏​មិនមែន ជា​ទិដ្ឋិ​ទី ៥ អន្ត​គ្គា​ហិ​កទិដ្ឋិ ជា​មិច្ឆាទិដ្ឋិ។បេ។ នេះ​ សំយោជនៈ​មិនមែន​ទិដ្ឋិ នេះ​ការ​ប្រកាន់​ស្អិត​នៃ​អន្ត​គ្គា​ហិ​កទិដ្ឋិ​ថា សត្វ​ខាងមុខ​អំពី​សេចក្ដីស្លាប់​ កើត​ទៀត​ក៏​មិនមែន មិនកើត​ទៀត​ក៏​មិនមែន ដោយ​អាការ ៥ យ៉ាង នេះឯង ការ​ប្រកាន់​ស្អិត​នៃ​អន្ត​គ្គា​ហិ​កទិដ្ឋិ​ ដោយ​អាការ ៥០ យ៉ាង។
ថយ | ទំព័រទី ៦៦ | បន្ទាប់