[៥៨​] ការ​ប្រកាន់​ស្អិត​នៃ​មាន​វិ​និពន្ធ​ទិដ្ឋិ​ថា​អញ​ ដោយ​អាការ ១៨ តើ​ដូចម្ដេច។ ការ​ប្រកាន់​ស្អិត​ថា ភ្នែក​ជា​អញ ឈ្មោះថា មាន​វិ​និពន្ធ​ទិដ្ឋិ​ ទិដ្ឋិ​មិនមែន​វត្ថុ វត្ថុ​មិនមែន​ទិដ្ឋិ ទិដ្ឋិ​ដោយឡែក វត្ថុ​ដោយឡែក ទិដ្ឋិ​ណា និង​វត្ថុ​ណា​ នេះ​ឈ្មោះថា មាន​វិ​និពន្ធ​ទិដ្ឋិ​ថា​អញ ជា​ទិដ្ឋិ​ទី ១ មាន​វិ​និពន្ធ​ទិដ្ឋិ​ ជា​មិច្ឆាទិដ្ឋិ។បេ។ នេះ​សំយោជនៈ​មិនមែន​ទិដ្ឋិ។ ការ​ប្រកាន់​ស្អិត​ថា ត្រចៀក​ជា​អញ។បេ។ ថា ច្រមុះ​ជា​អញ ថា អណ្ដាត​ជា​អញ ថា កាយ​ជា​អញ ថា ចិត្តជា​អញ។បេ។ ថា ធម៌​ទាំងឡាយ​ជា​អញ ថា​ ចក្ខុវិញ្ញាណ​ជា​អញ។បេ។ ការ​ប្រកាន់​ស្អិត និង​ការ​ស្ទាបអង្អែល​ថា មនោវិញ្ញាណ​ជា​អញ​ ឈ្មោះថា​មាន​វិ​និពន្ធ​ទិដ្ឋិ​ថា​អញ ទិដ្ឋិ​មិនមែន​វត្ថុ វត្ថុ​មិនមែន​ទិដ្ឋិ ទិដ្ឋិ​ដោយឡែក​ វត្ថុ​ដោយឡែក ទិដ្ឋិ​ណា និង​វត្ថុ​ណា នេះ​ឈ្មោះថា មាន​វិ​និពន្ធ​ទិដ្ឋិ​ថា​អញ ជា​ទិដ្ឋិ​ទី​ ១៨ មាន​វិ​និពន្ធ​ទិដ្ឋិ ជា​មិច្ឆាទិដ្ឋិ។បេ។ នេះ​សំយោជនៈ​មិនមែន​ទិដ្ឋិ នេះឯង​ ការ​ប្រកាន់​ស្អិត​នៃ​មាន​វិ​និពន្ធ​ទិដ្ឋិ​ថា​អញ ដោយ​អាការ ១៨ យ៉ាង។
ថយ | ទំព័រទី ៦៨ | បន្ទាប់