[៥៩​] ការ​ប្រកាន់​ស្អិត​នៃ​មាន​វិ​និពន្ធ​ទិដ្ឋិ​ថា របស់​អញ ដោយ​អាការ ១៨ តើ ដូចម្ដេច។ ការ​ប្រកាន់​ស្អិត​ថា ភ្នែក​របស់​អញ ឈ្មោះថា មាន​វិ​និពន្ធ​ទិដ្ឋិ ទិដ្ឋិ​មិនមែន​វត្ថុ​ វត្ថុ​មិនមែន​ទិដ្ឋិ ទិដ្ឋិ​ដោយឡែក វត្ថុ​ដោយឡែក ទិដ្ឋិ​ណា និង​វត្ថុ​ណា នេះ​ឈ្មោះថា​មាន​វិ​និពន្ធ​ទិដ្ឋិ​ថា​ របស់​អញ ជា​ទិដ្ឋិ​ទី ១ មាន​វិ​និពន្ធ​ទិដ្ឋិ ជា​មិច្ឆាទិដ្ឋិ។បេ។ នេះ​សំយោជនៈ​មិនមែន​ទិដ្ឋិ។ ការ​ប្រកាន់​ស្អិត​ថា ត្រចៀក​របស់​អញ។បេ។ ថា ច្រមុះ​របស់​អញ ថា អណ្ដាត​របស់​អញ។បេ។ ថា ចិត្ត​របស់​អញ។បេ។ ថា ធម៌​ទាំងឡាយ​របស់​អញ ថា ចក្ខុវិញ្ញាណ​របស់​អញ។បេ។ ការ​ប្រកាន់​ស្អិត និង​ការ​ស្ទាបអង្អែល​ថា មនោវិញ្ញាណ របស់​អញ ឈ្មោះថា មាន​វិ​និពន្ធ​ទិដ្ឋិ​ថា​ របស់​អញ ទិដ្ឋិ​មិនមែន​វត្ថុ វត្ថុ​មិនមែន​ទិដ្ឋិ ទិដ្ឋិ​ដោយឡែក វត្ថុ​ដោយឡែក​ ទិដ្ឋិ​ណា និង​វត្ថុ​ណា នេះ​ឈ្មោះថា មាន​វិ​និពន្ធ​ទិដ្ឋិ ថា​របស់​អញ ជា​ទិដ្ឋិ​ទី ១៨​ មាន​វិ​និពន្ធ​ទិដ្ឋិ ជា​មិច្ឆាទិដ្ឋិ។បេ។ នេះ​សំយោជនៈ​មិនមែន​ទិដ្ឋិ នេះឯង​ ការ​ប្រកាន់​ស្អិត​នៃ​មាន​វិ​និពន្ធ​ទិដ្ឋិ​ថា របស់​អញ ដោយ​អាការ ១៨ យ៉ាង។
ថយ | ទំព័រទី ៦៩ | បន្ទាប់