[៦០] ការប្រកាន់ស្អិតនៃអត្តវាទប្បដិសំយុត្តទិដ្ឋិ ដោយអាការ ២០ តើដូចម្ដេច។ បុថុជ្ជនក្នុងលោកនេះ ជាអ្នកមិនចេះដឹង មិនបានឃើញពួកព្រះអរិយៈ មិនឈ្លាសវៃក្នុងធម៌របស់ព្រះអរិយៈ មិនទូន្មានខ្លួនក្នុងធម៌របស់ព្រះអរិយៈ មិនបានជួបប្រទះនឹងពួកសប្បុរស មិនឈ្លាសវៃក្នុងធម៌របស់សប្បុរស មិនទូន្មានខ្លួនក្នុងធម៌របស់សប្បុរស តែងពិចារណាឃើញនូវរូប ថាជាខ្លួន នូវខ្លួនថាមានរូបខ្លះ នូវរូបថាមានក្នុងខ្លួនខ្លះ នូវខ្លួនថាមានក្នុងរូបខ្លះ។បេ។ ពិចារណាឃើញនូវវេទនា សញ្ញា សង្ខារ វិញ្ញាណ ថាជាខ្លួន នូវខ្លួនថាមានវិញ្ញាណខ្លះ នូវវិញ្ញាណថាមានក្នុងខ្លួនខ្លះ នូវខ្លួនថាមានក្នុងវិញ្ញាណខ្លះ។បេ។
បុគ្គលពិចារណាឃើញរូប ថាជាខ្លួន តើដូចម្ដេច។ បុគ្គលខ្លះ ក្នុងលោកនេះ ពិចារណាឃើញបឋវីកសិណ។បេ។ ពិចារណាឃើញឱទាតកសិណ ថាជាខ្លួន ថាធម្មជាតណាជាឱទាតកសិណ សភាពនោះគឺអញ សភាពណាជាអញ ធម្មជាតនោះគឺឱទាតកសិណ ឈ្មោះថាពិចារណាឃើញឱទាតកសិណ និងខ្លួន ថាមិនមែនពីរ ប្រៀបដូចប្រទីបប្រេងដែលឆេះ មានអណ្ដាតភ្លើងណា សភាពនោះ គឺរស្មី