ការ​ប្រកាន់​ស្អិត​ និង​ការ​ស្ទាបអង្អែល​ថា ខ្លួន​ក្ដី លោក​ក្ដី ទៀង​ក៏​មិនមែន មិន​ទៀង​ក៏​មិនមែន ថា​ខ្លួន​ក្ដី​ លោក​ក្ដី មាន​ទីបំផុត ថា​ខ្លួន​ក្ដី លោក​ក្ដី មិន​មាន​ទីបំផុត ថា​ខ្លួន​ក្ដី លោក​ក្ដី​ មាន​ទីបំផុត​ក៏​មាន មិន​មាន​ទីបំផុត​ក៏​មាន ថា​ខ្លួន​ក្ដី លោក​ក្ដី មាន​ទីបំផុត​ក៏​មិនមែន​ មិន​មាន​ទីបំផុត​ក៏​មិនមែន ឈ្មោះថា លោកវាទ​ប្ប​ដិ​សំយុត្ត​ទិដ្ឋិ ទិដ្ឋិ​មិនមែន​វត្ថុ​ វត្ថុ​មិនមែន​ទិដ្ឋិ ទិដ្ឋិ​ដោយឡែក វត្ថុ​ដោយឡែក ទិដ្ឋិ​ណា និង​វត្ថុ​ណា នេះ​ឈ្មោះថា លោកវាទ​ប្ប​ដិ​សំយុត្ត​ទិដ្ឋិ​ ទី ៨ លោកវាទ​ប្ប​ដិ​សំយុត្ត​ទិដ្ឋិ ជា​មិច្ឆាទិដ្ឋិ។បេ។ នេះ​សំយោជនៈ​មិនមែន​ទិដ្ឋិ​ នេះឯង ការ​ប្រកាន់​ស្អិត​នៃ​លោកវាទ​ប្ប​ដិ​សំយុត្ត​ទិដ្ឋិ ដោយ​អាការ ៨ យ៉ាង។
 [៦២​] ការ​ប្រកាន់​ស្អិត​ដោយ​ការ​ក្រាញ​នៅ​ ឈ្មោះថា​ភវ​ទិដ្ឋិ ការ​ប្រកាន់​ស្អិត​ដោយ​ការ​ស្ទុះ​ទៅ​ក្រៃលែង ឈ្មោះថា​វិភវ​ទិដ្ឋិ​ អស្សាទ​ទិដ្ឋិ មានការ​ប្រកាន់​ស្អិត​ដោយ​អាការ ៣៥ តើ​ជា​ភវ​ទិដ្ឋិ​ប៉ុន្មាន ជា​វិភវ​ទិដ្ឋិ​ប៉ុន្មាន​ អត្តា​នុ​ទិដ្ឋិ មានការ​ប្រកាន់​ស្អិត​ដោយ​អាការ ២០ តើ​ជា​ភវ​ទិដ្ឋិ​ប៉ុន្មាន ជា​វិភវ​ទិដ្ឋិ​ប៉ុន្មាន។បេ។
ថយ | ទំព័រទី ៧២ | បន្ទាប់