លោកវាទ​ប្ប​ដិ​សំយុត្ត​ទិដ្ឋិ​ មានការ​ប្រកាន់​ស្អិត​ដោយ​អាការ ៨ តើ​ជា​ភវ​ទិដ្ឋិ​ប៉ុន្មាន ជា​វិភវ​ទិដ្ឋិ​ប៉ុន្មាន។ អស្សាទ​ទិដ្ឋិ មានការ​ប្រកាន់​ស្អិត​ដោយ​អាការ ៣៥ គឺជា​ភវ​ទិដ្ឋិ​ក៏​មាន ជា​វិភវ​ទិដ្ឋិ​ក៏​មាន​ អត្តា​នុ​ទិដ្ឋិ មានការ​ប្រកាន់​ស្អិត​ដោយ​អាការ ២០ គឺជា​ភវ​ទិដ្ឋិ ១៥ ជា​វិភវ​ទិដ្ឋិ ៥ មិច្ឆាទិដ្ឋិ មានការ​ប្រកាន់​ស្អិត​ដោយ​អាការ ១០​ ​; គឺជា​វិភវ​ទិដ្ឋិ​ទាំងអស់ សក្កា​យទិដ្ឋិ មានការ​ប្រកាន់​ស្អិត​ដោយ​អាការ ២០ គឺជា​ភវ​ទិដ្ឋិ​ ១៥ ជា​វិភវ​ទិដ្ឋិ ៥ សស្ស​តទិដ្ឋិ ជា​សក្កា​យវត្ថុ​កៈ មានការ​ប្រកាន់​ស្អិត​ដោយ​អាការ​ ១៥ គឺជា​ភវ​ទិដ្ឋិ​ទាំងអស់ ឧច្ឆេទ​ទិដ្ឋិ ជា​សក្កា​យវត្ថុ​កៈ មានការ​ប្រកាន់​ស្អិត​ដោយ​អាការ​ ៥ គឺជា​វិភវ​ទិដ្ឋិ​ទាំងអស់ អន្ត​គ្គា​ហិ​កទិដ្ឋិ​ថា លោក​ទៀង មានការ​ប្រកាន់​ស្អិត​ដោយ​អាការ​ ៥ គឺជា​ភវ​ទិដ្ឋិ​ទាំងអស់
ថយ | ទំព័រទី ៧៣ | បន្ទាប់