អន្ត​គ្គា​ហិ​កទិដ្ឋិ​ថា​ សត្វ​ខាងមុខ​អំពី​សេចក្ដីស្លាប់ កើត​ទៀត​ក៏​មាន មិនកើត​ទៀត​ក៏​មាន មានការ​ប្រកាន់​ស្អិត​ដោយ​អាការ​ ៥ គឺជា​ភវ​ទិដ្ឋិ​ក៏​មាន ជា​វិភវ​ទិដ្ឋិ​ក៏​មាន អបរ​ន្តានុ​ទិដ្ឋិ មានការ​ប្រកាន់​ស្អិត​ដោយ​អាការ​ ៤៤ គឺជា​ភវ​ទិដ្ឋិ​ក៏​មាន ជា​វិភវ​ទិដ្ឋិ​ក៏​មាន ទិដ្ឋិ​ប្រកបដោយ​សំយោជនៈ​ មានការ​ប្រកាន់​ស្អិត ដោយ​អាការ ១៨ គឺជា​ភវ​ទិដ្ឋិ​ក៏​មាន ជា​វិភវ​ទិដ្ឋិ​ក៏​មាន​ មាន​វិ​និពន្ធ​ទិដ្ឋិ​ថា អញ មានការ​ប្រកាន់​ស្អិត ដោយ​អាការ ១៨ គឺជា​វិភវ​ទិដ្ឋិ​ទាំងអស់​ មាន​វិ​និពន្ធ​ទិដ្ឋិ​ថា របស់​អញ មានការ​ប្រកាន់​ស្អិត​ដោយ​អាការ ១៨ គឺជា​ភវ​ទិដ្ឋិ​ទាំងអស់​ អត្ត​វាទ​ប្ប​ដិ​សំយុត្ត​ទិដ្ឋិ មានការ​ប្រកាន់​ស្អិត​ដោយ​អាការ ២០ គឺជា​ភវ​ទិដ្ឋិ ១៥​ ជា​វិភវ​ទិដ្ឋិ ៥
ថយ | ទំព័រទី ៧៥ | បន្ទាប់