លោកវាទ​ប្ប​ដិ​សំយុត្ត​ទិដ្ឋិ​ មានការ​ប្រកាន់​ស្អិត ដោយ​អាការ ៨ គឺជា​ភវ​ទិដ្ឋិ​ក៏​មាន ជា​វិភវ​ទិដ្ឋិ​ក៏​មាន​ ទិដ្ឋិ​ទាំងអស់ ឈ្មោះថា អត្តា​នុ​ទិដ្ឋិ ទិដ្ឋិ​ទាំងអស់ ឈ្មោះថា មិច្ឆាទិដ្ឋិ​ ទិដ្ឋិ​ទាំងអស់ ឈ្មោះថា សក្កា​យទិដ្ឋិ ទិដ្ឋិ​ទាំងអស់ ឈ្មោះថា អន្ត​គ្គា​ហិ​កទិដ្ឋិ ទិដ្ឋិ​ទាំងអស់​ ឈ្មោះថា សញ្ញោ​ជនិក​ទិដ្ឋិ ឈ្មោះថា​អត្ត​វាទ​ប្ប​ដិ​សំយុត្ត​ទិដ្ឋិ ឈ្មោះថា ភវ​ទិដ្ឋិ​ ឈ្មោះថា វិភវ​ទិដ្ឋិ ពួក​ជន​ណា ជា​អ្នក​ត្រិះរិះ ហើយ​អាស្រ័យ​នូវ​ទិដ្ឋិ​ទាំងពីរ​នុ៎ះ​ ការ​ដឹង​ក្នុង​និរោធ​របស់​ពួក​ជន​នោះ មិន​មាន​ឡើយ ដ្បិតថា សត្វលោក​នេះ តែង​មាន​សេចក្ដីសម្គាល់​ខុស។
 [៦៣​] ម្នាល​ភិក្ខុ​ទាំងឡាយ ទេវតា និង​មនុស្ស​មួយ​ពួក​ ដែល​ត្រូវ​ទិដ្ឋិ​ទាំងពីរ​រួបរឹត​ហើយ តែង​ក្រាញ មួយ​ពួក តែង​ស្ទុះស្ទា ឯ​ពួក​បុគ្គល​អ្នកមាន​ចក្ខុ​ តែងឃើញ​ច្បាស់។
ថយ | ទំព័រទី ៧៦ | បន្ទាប់