ម្នាល​ភិក្ខុ​ទាំងឡាយ ចុះ​ទេវតា និង​មនុស្ស​មួយ​ពួក តែង​ក្រាញ​ តើ​ដូចម្ដេច ម្នាល​ភិក្ខុ​ទាំងឡាយ ទេវតា និង​មនុស្ស​ទាំងឡាយ មាន​ភព​ជាទី​ត្រេកអរ​ ត្រេកអរ​ក្នុង​ភព រីករាយ​ក្នុង​ភព កាលដែល​តថាគត​កំពុង​សម្តែង​ធម៌ (ឲ្យ​ស្ដាប់​) ដើម្បី​រំលត់​ភព​ ចិត្ត​របស់​ទេវតា និង​មនុស្ស​ទាំងនោះ រមែង​មិន​ស្ទុះស្ទា មិន​ជ្រះថ្លា មិន​តាំងនៅ​ មិន​ជឿស៊ប់ ម្នាល​ភិក្ខុ​ទាំងឡាយ ទេវតា និង​មនុស្ស​មួយ​ពួក តែង​ក្រាញ យ៉ាងនេះ​ឯង។
 ម្នាល​ភិក្ខុ​ទាំងឡាយ ចុះ​ទេវតា និង​មនុស្ស​មួយ​ពួក​ តែង​ស្ទុះស្ទា តើ​ដូចម្ដេច ទេវតា និង​មនុស្ស​មួយ​ពួក កាល​នឿយណាយ ធុញទ្រាន់ ជិនឆ្អន់​ ដោយសារ​ភព ក៏​ត្រេកអរ​ចំពោះ​ការប្រាសចាក​ភព ដោយ​គិតថា ឱហ្ន៎ អង្កាល់ណា ខ្លួន​នឹង​ទម្លាយ​កាយ​ទៅ​ហើយ​ សូន្យ វិនាស ខាងមុខ​អំពី​សេចក្ដីស្លាប់ មិនកើត​ទៀត (ឬដោយ​គិតថា​) នេះ​ជា​ធម្មជាត​ស្ងប់​ នេះ​ជា​ធម្មជាត​ដ៏​ឧត្ដម​ដោយពិត ម្នាល​ភិក្ខុ​ទាំងឡាយ ទេវតា និង​មនុស្ស​មួយ​ពួក​ តែង​ស្ទុះស្ទា យ៉ាងនេះ​ឯង។
ថយ | ទំព័រទី ៧៧ | បន្ទាប់