ម្នាល​ភិក្ខុ​ទាំងឡាយ ចុះ​ពួក​បុគ្គល​អ្នកមាន​ចក្ខុ​ តែងឃើញ​ច្បាស់ តើ​ដូចម្ដេច ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ ឃើញ​នូវ​ភូតរូប​ ថា​ជា​ភូតរូប លុះ​ឃើញ​នូវ​ភូតរូប ថា​ជា​ភូតរូប​ហើយ តែង​ជា​អ្នកប្រតិបត្តិ​ដើម្បី​នឿយណាយ​ ដើម្បី​ប្រាសចាក​រាគៈ ដើម្បី​រំលត់​នូវ​ភូតរូប ម្នាល​ភិក្ខុ​ទាំងឡាយ ពួក​បុគ្គល​អ្នកមាន​ចក្ខុ​ តែងឃើញ​ច្បាស់ យ៉ាងនេះ​ឯង។
ភិក្ខុ​ណា ឃើញ​នូវ​ភូតរូប ថា​ជា​ភូតរូប ហើយ​ប្រព្រឹត្ត​កន្លង​នូវ​ភូតរូប រមែង​ជឿស៊ប់​ក្នុង​ការពិត​ ព្រោះ​ការ​អស់​ទៅ​នៃ​ភវតណ្ហា ថាបើ​ភិក្ខុ​នោះ បាន​កំណត់​ដឹង​នូវ​ភូតរូប​ហើយ ទាំង​ជា​អ្នកមាន​តណ្ហា​ទៅ​ប្រាស​ហើយ​ ក្នុង​រូបភព និង​អរូបភព រមែង​មិនបាន​នូវ​ភព​ថ្មីទៀត​ទេ ព្រោះ​ការ​មិន​មាន​ភូតរូប។

 [៦៤​] បុគ្គល ៣ ពួក មាន​ទិដ្ឋិ​វិបត្តិ​ បុគ្គល ៣ ពួក បរិបូណ៌​ដោយ​ទិដ្ឋិ។ បុគ្គល ៣ ពួក មាន​ទិដ្ឋិ​វិបត្តិ តើ​ដូចម្ដេច។ ​ពួក​តិរ្ថិយ ១ ពួក​សាវ័ក​នៃ​តិរ្ថិយ ១ ពួក​ជន​ដែល​ជា​មិច្ឆាទិដ្ឋិ ១ នេះ​បុគ្គល ៣ ពួក​ដែល​មាន​ទិដ្ឋិ​វិបត្តិ។
ថយ | ទំព័រទី ៧៨ | បន្ទាប់