បុគ្គល ៣ ពួក បរិបូណ៌​ដោយ​ទិដ្ឋិ តើ​ដូចម្ដេច។ ព្រះ​តថាគត ១ សាវ័ក​នៃ​ព្រះ​តថាគត ១ ពួក​ជន​ដែល​ជា​សម្មាទិដ្ឋិ ១ នេះ​បុគ្គល ៣ ពួក ដែល​បរិបូណ៌​ដោយ​ទិដ្ឋិ។
នរជន​ណា មាន​សេចក្ដី​ក្រោធ​ផង ចង​សេចក្ដី​ក្រោធ​ទុក​ផង ជា​សត្វ​លាមក លុបគុណ​គេ​ផង​ មាន​ទិដ្ឋិ​វិបត្តិ​ផង មានពុត​ត្បុត​ផង បុគ្គល​គប្បី​ដឹង​នូវ​នរជន​នោះ​ថា អ្នក​ទាំងនេះ​ ជា​មនុស្ស​ថោកទាប។ អ្នកប្រាជ្ញ មិន​មាន​សេចក្ដី​ក្រោធ មិន​ចង​សេចក្ដី​ក្រោធ​ទុក មិន​លុបគុណ​គេ​ ដល់​នូវ​ភាពជា​អ្នក​បរិសុទ្ធ មាន​ទិដ្ឋិ​បរិបូណ៌ បុគ្គល​គប្បី​ដឹង​នូវ​អ្នកប្រាជ្ញ​នោះ​ថា​ អ្នកនេះ ជា​មនុស្ស​ប្រសើរ។

 [៦៥​] ទិដ្ឋិ​វិបត្តិ ៣ យ៉ាង ទិដ្ឋិសម្បត្តិ​ ៣ យ៉ាង។
 ទិដ្ឋិ​វិបត្តិ ៣ យ៉ាង តើ​ដូចម្ដេច​ខ្លះ។ ការយល់ឃើញ​ថា នុ៎ះ​ជា​របស់​អញ​ ឈ្មោះថា​ទិដ្ឋិ​វិបត្តិ ការយល់ឃើញ​ថា នុ៎ះ​ជា​អញ ឈ្មោះថា​ទិដ្ឋិ​វិបត្តិ ការយល់ឃើញ​ថា​ នុ៎ះ​ជា​ខ្លួន​របស់​អញ ឈ្មោះថា​ទិដ្ឋិ​វិបត្តិ នេះឯង ទិដ្ឋិ​វិបត្តិ ៣ យ៉ាង។
ថយ | ទំព័រទី ៧៩ | បន្ទាប់