ទិដ្ឋិសម្បត្តិ ៣ យ៉ាង តើ​ដូចម្ដេច​ខ្លះ។ ការយល់ឃើញ​ថា នុ៎ះ​មិនមែន​ជា​របស់​អញ​ ឈ្មោះថា​ទិដ្ឋិសម្បត្តិ ការយល់ឃើញ​ថា នុ៎ះ​មិនមែន​ជា​អញ ឈ្មោះថា​ទិដ្ឋិសម្បត្តិ​ ការយល់ឃើញ​ថា នុ៎ះ​មិនមែន​ជា​ខ្លួន​របស់​អញ ឈ្មោះថា​ទិដ្ឋិសម្បត្តិ នេះឯង​ ទិដ្ឋិសម្បត្តិ ៣ យ៉ាង។
 [៦៦​] ការយល់ឃើញ​ថា នុ៎ះ​របស់​អញ​ ឈ្មោះ​ទិដ្ឋិ​អ្វី មាន​ទិដ្ឋិ​ប៉ុន្មាន ទិដ្ឋិ​ទាំងនោះ គេ​ប្រកាន់យក​ចំណែក​ដូចម្ដេច​ ការយល់ឃើញ​ថា នុ៎ះ​ជា​អញ ឈ្មោះ​ទិដ្ឋិ​អ្វី មាន​ទិដ្ឋិ​ប៉ុន្មាន ទិដ្ឋិ​ទាំងនោះ​ គេ​ប្រកាន់យក​ចំណែក​ដូចម្ដេច ការយល់ឃើញ​ថា នុ៎ះ​ជា​ខ្លួន​របស់​អញ ឈ្មោះ​ទិដ្ឋិ​អ្វី​ មាន​ទិដ្ឋិ​ប៉ុន្មាន ទិដ្ឋិ​ទាំងនោះ គេ​ប្រកាន់យក​ចំណែក​ដូចម្ដេច។ ការយល់ឃើញ​ថា នុ៎ះ​របស់​អញ​ ឈ្មោះ​បុ​ព្វ​ន្តានុ​ទិដ្ឋិ មាន​ទិដ្ឋិ ១៨ ទិដ្ឋិ​ទាំងនោះ គេ​ប្រកាន់យក​ចំណែកខាង​ដើម​ ការយល់ឃើញ​ថា នុ៎ះ​ជា​អញ ឈ្មោះ​អបរ​ន្តានុ​ទិដ្ឋិ មាន​ទិដ្ឋិ ៤៤ ទិដ្ឋិ​ទាំងនោះ​ គេ​ប្រកាន់យក​ចំណែកខាង​ចុង ការយល់ឃើញ​ថា នុ៎ះ​ជា​ខ្លួន​របស់​អញ​ ឈ្មោះ​វី​សតិ​វត្ថុ​កអត្តា​នុ​ទិដ្ឋិ ឈ្មោះ​វី​សតិ​វត្ថុ​កសក្កា​យទិដ្ឋិ មាន​ទិដ្ឋិ ៦២​ ដោយ​មាន​សក្កា​យទិដ្ឋិ​ជា​ប្រធាន ទិដ្ឋិ​ទាំងនោះ គេ​ប្រកាន់យក​ចំណែកខាង​ដើម និង​ចំណែកខាង​ចុង។
ថយ | ទំព័រទី ៨០ | បន្ទាប់