[៦៨​] ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​បុគ្គល​ណា​នីមួយ ជ្រះថ្លា​មិន​កម្រើក​ចំពោះ​តថាគត បុគ្គល​ទាំងអស់​នោះ ឈ្មោះថា​សោតាបន្ន​បុគ្គល​ សោតាបន្ន​បុគ្គល​ទាំងនោះ ៥ ពួក​នេះ សម្រេច​ក្នុង​លោក​នេះ ឯបុគ្គល ៥ ពួក​ទៀត លះលោក​នេះ​ហើយ​ សម្រេច។
 បុគ្គល ៥ ពួក​សម្រេច​ក្នុង​លោក​នេះ តើ​ដូចម្ដេច។ សត្ត​ក្ខ​ត្តុ​បរម​បុគ្គល​ ១ កោ​លង្កោ​លបុ​គ្គ​ល ១ ឯក​ពី​ជិ​បុគ្គល ១ សកទាគាមិ​បុគ្គល ១ បុគ្គល​ដែល​ជា​ព្រះអរហន្ត​ក្នុង​បច្ចុប្បន្ន​ ១ នេះ បុគ្គល ៥ ពួក សម្រេច​ក្នុង​លោក​នេះ។
 បុគ្គល ៥ ពួក លះលោក​នេះ​ហើយ សម្រេច តើ​ដូចម្ដេច។ អន្ត​រា​បរិ​និ​ព្វា​យិ​បុគ្គល ១ ឧបហ​ច្ច​បរិ​និ​ព្វា​យិ​បុគ្គល ១ អសង្ខា​របរិ​និ​ព្វា​យិ​បុគ្គល ១ សស​ង្ខា​របរិ​និ​ព្វា​យិ​បុគ្គល ១ ឧទ្ធំ​សោត​អក​និ​ដ្ឋ​គាមិ​បុគ្គល ១ នេះ បុគ្គល ៥ ពួក​ លះលោក​នេះ​ហើយ សម្រេច។
 ម្នាល​ភិក្ខុ​ទាំងឡាយ ពួក​បុគ្គល​ណា​នីមួយ ជ្រះថ្លា​មិន​កម្រើក​ចំពោះ​តថាគត​ បុគ្គល​ទាំងអស់​នោះ ឈ្មោះថា​សោតាបន្ន​បុគ្គល នេះឯង សោតាបន្ន​បុគ្គល​ទាំង ៥ ពួក​នោះ សម្រេច​ក្នុង​លោក​នេះ​ នេះឯង បុគ្គល ៥ ពួក លះលោក​នេះ​ហើយ សម្រេច។

ចប់ ទិដ្ឋិ​កថា។

ថយ | ទំព័រទី ៨២ | បន្ទាប់