ព្រោះត្រូវអកុសលធម៌នោះ បិទបាំង ហេតុនោះ ពួកអកុសលធម៌ទាំងអស់នោះ ឈ្មោះថាជាគ្រឿងរារាំងដំណើរទៅ (កាន់ព្រះនិព្វាន) កាលភិក្ខុមានចិត្តបរិសុទ្ធ ចាកនីវរណធម៌ទាំងនេះ ចម្រើនអានាបានស្សតិសមាធិដែលមានវត្ថុ ១៦ ខណិកសមោធាន (ក៏កើតមាន)។
[៧៣] ឧបក្កិលេសញ្ញាណ ១៨ កើតឡើង តើដូចម្ដេច។ កាលបុគ្គលផ្ចង់ស្មារតីទៅកាន់ខ្យល់ដកដង្ហើមចេញ ខាងដើម កណ្ដាល និងខាងចុង ចិត្តដែលបោះទៅក្នុងខ្យល់ដង្ហើមខាងក្នុង ជាសត្រូវរបស់សមាធិ កាលបុគ្គលផ្ចង់ស្មារតីទៅកាន់ខ្យល់ដកដង្ហើមចូល ខាងដើម កណ្ដាល និងខាងចុង ចិត្តដែលបោះទៅក្នុងខ្យល់ដង្ហើមខាងក្រៅ ជាសត្រូវរបស់សមាធិ សេចក្ដីប្រាថ្នាចំពោះខ្យល់ដកដង្ហើមចេញ សេចក្ដីត្រេកត្រអាល សេចក្ដីប្រព្រឹត្តនៃចំណង់ ជាសត្រូវរបស់សមាធិ សេចក្ដីប្រាថ្នាចំពោះខ្យល់ដកដង្ហើមចូល សេចក្ដីត្រេកត្រអាល សេចក្ដីប្រព្រឹត្តនៃចំណង់ ជាសត្រូវរបស់សមាធិ ការជ្រប់ចិត្តក្នុងការបានចំពោះនូវខ្យល់ដកដង្ហើមចូល សម្រាប់បុគ្គលដែលលំបាកដោយខ្យល់ដង្ហើមចេញ ជាសត្រូវរបស់សមាធិ ការជ្រប់ចិត្តក្នុងការបានចំពោះនូវខ្យល់ដកដង្ហើមចេញ សម្រាប់បុគ្គលដែលទប់ខ្យល់ដកដង្ហើមចូល ជាសត្រូវរបស់សមាធិ។