មហាវគ្គ វិមោក្ខ​កថា​
បរិបុណ្ណ​និទាន


 [១៧៧​] ម្នាល​ភិក្ខុ​ទាំងឡាយ វិមោក្ខ​នេះ​ មាន ៣ យ៉ាង វិមោក្ខ ៣ យ៉ាង តើ​ដូចម្ដេច គឺ​សុញ្ញ​តវិមោក្ខ ១ អនិមិត្ត​វិមោក្ខ ១ អប្ប​ណិ​ហិត​វិមោក្ខ ១ ម្នាល​ភិក្ខុ​ទាំងឡាយ នេះ​វិមោក្ខ ៣ យ៉ាង។
 ម៉្យាងទៀត វិមោក្ខ មាន​ ៦៨​(១) យ៉ាង គឺ​សុញ្ញ​តវិមោក្ខ​ ១ អនិមិត្ត​វិមោក្ខ ១ អប្ប​ណិ​ហិត​វិមោក្ខ ១ អជ្ឈ​ត្ត​វុ​ដ្ឋាន​វិមោក្ខ ១ ពហិ​ទ្ធាវុ​ដ្ឋាន​វិមោក្ខ ១ ទុ​ភតោ​វុ​ដ្ឋាន​វិមោក្ខ ១ អជ្ឈ​ត្ត​វុ​ដ្ឋាន​វិមោក្ខ ៤ ពហិ​ទ្ធាវុ​ដ្ឋាន​វិមោក្ខ ៤ ទុ​ភតោ​វុ​ដ្ឋាន​វិមោក្ខ ៤ អជ្ឈ​ត្ត​វុ​ដ្ឋានា​នុ​លោម​វិមោក្ខ ៤ ពហិ​ទ្ធាវុ​ដ្ឋានា​នុ​លោម​វិមោក្ខ ៤ ទុ​ភតោ​វុ​ដ្ឋានា​នុ​លោម​វិមោក្ខ ៤ អជ្ឈ​ត្ត​វុ​ដ្ឋាន​ប្ប​ដិ​ប្ប​ស្ស​ទ្ធិ​វិមោក្ខ ៤ ពហិ​ទ្ធាវុ​ដ្ឋាន​ប្ប​ដិ​ប្ប​ស្ស​ទ្ធិ​វិមោក្ខ ៤ ទុ​ភតោ​វុ​ដ្ឋាន​ប្ប​ដិ​ប្ប​ស្ស​ទ្ធិ​វិមោក្ខ ៤
(១) តាម​ចំនួន​សំខ្យា​ថា ៦៨​ តែ​រាប់​ទៅ​ឃើញ​លើស​កំណត់​ចំនួន ៧ មិនដឹង​ថា​ហេតុអ្វី។
ថយ | ទំព័រទី ២៨០ | បន្ទាប់