[៣] ទិដ្ឋិ គឺ​ការ​ប្រកាន់​ស្អិត និង​ការ​ស្ទាបអង្អែល​ ចំពោះ​ចក្ខុវិញ្ញាណ​ថា នុ៎ះ​របស់​អញ ចំពោះ​សោតវិញ្ញាណ​ថា នុ៎ះ​របស់​អញ ចំពោះ​ឃានវិញ្ញាណ​ថា​ នុ៎ះ​របស់​អញ ចំពោះ​ជិវ្ហា​វិញ្ញាណ​ថា នុ៎ះ​របស់​អញ ចំពោះ​កាយវិញ្ញាណ​ថា នុ៎ះ​របស់​អញ​ ចំពោះ​មនោវិញ្ញាណ​ថា នុ៎ះ​របស់​អញ នុ៎ះ​ជា​អញ នុ៎ះ​ជា​ខ្លួន​របស់​អញ។ ទិដ្ឋិ​គឺ​ការ​ប្រកាន់​ស្អិត​ និង​ការ​ស្ទាបអង្អែល ចំពោះ​ចក្ខុ​សម្ផ័​ស្ស​ថា នុ៎ះ​របស់​អញ ចំពោះ​សោ​តសម្ផ័​ស្ស​ថា នុ៎ះ​របស់​អញ​ ចំពោះ​ឃាន​សម្ផ័​ស្ស​ថា នុ៎ះ​របស់​អញ ចំពោះ​ជិវ្ហា​សម្ផ័​ស្ស​ថា នុ៎ះ​របស់​អញ ចំពោះ​កា​យស​ម្ផ័ស្ស​ថា​ នុ៎ះ​របស់​អញ ចំពោះ​មនោ​សម្ផ័​ស្ស​ថា នុ៎ះ​របស់​អញ នុ៎ះ​ជា​អញ នុ៎ះ​ជា​ខ្លួន​របស់​អញ។ ទិដ្ឋិ គឺ​ការ​ប្រកាន់​ស្អិត និង​ការ​ស្ទាបអង្អែល ចំពោះ​វេទនា​ដែល​កើតអំពី​ចក្ខុ​សម្ផ័​ស្ស​ ចំពោះ​វេទនា​ដែល​កើតអំពី​សោ​តសម្ផ័​ស្ស ចំពោះ​វេទនា​ដែល​កើតអំពី​ឃាន​សម្ផ័​ស្ស​ ចំពោះ​វេទនា​ដែល​កើតអំពី​ជិវ្ហា​សម្ផ័​ស្ស ចំពោះ​វេទនា​ដែល​កើតអំពី​កា​យស​ម្ផ័ស្ស ចំពោះ​វេទនា​ដែល​កើតអំពី​មនោ​សម្ផ័​ស្ស​ថា​ នុ៎ះ​របស់​អញ នុ៎ះ​ជា​អញ នុ៎ះ​ជា​ខ្លួន​របស់​អញ។
ថយ | ទំព័រទី ៣ | បន្ទាប់