[២២៦​] ការ​កើតឡើង​នៃ​គតិ​សម្បត្តិ​ ក្នុង​ញាណសម្បយុត្ត ព្រោះ​បច្ច័យ​នៃ​ហេតុ ៨ តើ​ដូចម្ដេច​ខ្លះ។ ក្នុង​ខណៈ​ជវ័ន​នៃ​កុសលកម្ម មានហេតុ​ជាកុសល​ ៣(១) ជា​សហជាត​ប្ប​ច្ច័​យនៃ​ចេតនា​ដែល​កើត​ហើយ​ក្នុងខណៈនោះ ហេតុ​នោះ លោក​ពោល​ថា​ សង្ខារ​ទាំងឡាយ (កើតមាន​) ព្រោះ​មាន​កុសល​មូល ជា​បច្ច័យ​ខ្លះ ក្នុង​ខណៈ​នៃ​សេចក្ដីត្រេកអរ​ មានហេតុ​ជាអកុសល ២(២) ជា​សហជាត​ប្ប​ច្ច័​យនៃ​ចេតនា​ដែល​កើត​ហើយ​ក្នុងខណៈនោះ​ ហេតុ​នោះ លោក​ពោល​ថា សង្ខារ​ទាំងឡាយ (កើតមាន​) ព្រោះ​មាន​អកុសលមូល​ ជា​បច្ច័យ​ខ្លះ ក្នុង​ខណៈ​បដិសន្ធិ មានហេតុ​ជា​អព្យាក្រឹត ៣(៣) ជា​សហជាត​ប្ប​ច្ច័​យនៃ​ចេតនា​ ដែល​កើត​ហើយ​ក្នុងខណៈនោះ ហេតុ​នោះ លោក​ពោល​ថា វិញ្ញាណ (កើតមាន​) ព្រោះ​មាន​នាមរូប​ ជា​បច្ច័យ​ខ្លះ នាមរូប (កើតមាន​) ព្រោះ​មានវិញ្ញាណ ជា​បច្ច័យ​ខ្លះ​ ក្នុង​ខណៈ​នៃ​បដិសន្ធិ មាន​ខន្ធ ៥ ជា​សហជាត​ប្ប​ច្ច័​យ ជា​អញ្ញមញ្ញ​ប្ប​ច្ច័​យ ជា​និស្សយ​ប្ប​ច្ច័​យ ជា​វិប្បយុត្ត​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ មាន​មហាភូតរូប ៤ ជា​សហជាត​ប្ប​ច្ច័​យ ជា​អញ្ញមញ្ញ​ប្ប​ច្ច័​យ ជា​និស្សយ​ប្ប​ច្ច័​យ
(១) អលោភៈ ១ អទោសៈ ១ អមោហៈ ១។] (២) លោភៈ ១ មោហៈ ១។ (៣) អលោភៈ ១ អទោសៈ ១ អមោហៈ ១។ កុសល​ហេតុ ៣ អកុសល​ហេតុ ២ អព្យាកត​ហេតុ ៣ រួម​ជា ៨ ហេតុ។
ថយ | ទំព័រទី ៣៨០ | បន្ទាប់