មហាវគ្គ វិបល្លាស​កថា​
បរិបុណ្ណ​និទាន​


 [២៣៣​] ម្នាល​ភិក្ខុ​ទាំងឡាយ​ សញ្ញា​វិបល្លាស (សេចក្ដីសម្គាល់​ខុស​) ចិត្ត​វិបល្លាស (គំនិត​ខុស​) ទិដ្ឋិ​វិបល្លាស (ការយល់​ខុស​) នេះ​មាន ៤ យ៉ាង ចុះ​វិបល្លាស ៤ យ៉ាង តើ​ដូចម្ដេច​ខ្លះ ម្នាល​ភិក្ខុ​ទាំងឡាយ​ សញ្ញា​វិបល្លាស ចិត្ត​វិបល្លាស ទិដ្ឋិ​វិបល្លាស​ថា​ទៀង​ក្នុង​វត្ថុ​មិន​ទៀង ១ ម្នាល​ភិក្ខុ​ទាំងឡាយ សញ្ញា​វិបល្លាស ចិត្ត​វិបល្លាស ទិដ្ឋិ​វិបល្លាស​ ថា​ជា​សុខ​ក្នុង​វត្ថុជា​ទុក្ខ ១ ម្នាល​ភិក្ខុ​ទាំងឡាយ សញ្ញា​វិបល្លាស ចិត្ត​វិបល្លាស​ ទិដ្ឋិ​វិបល្លាស ថា​ខ្លួន​ក្នុង​វត្ថុ​មិនមែន​ខ្លួន ១ ម្នាល​ភិក្ខុ​ទាំងឡាយ​ សញ្ញា​វិបល្លាស ចិត្ត​វិបល្លាស ទិដ្ឋិ​វិបល្លាស ថា​ល្អ​ក្នុង​វត្ថុ​មិនល្អ ១ ម្នាល​ភិក្ខុ​ទាំងឡាយ នេះឯង សញ្ញា​វិបល្លាស ចិត្ត​វិបល្លាស ទិដ្ឋិ​វិបល្លាស ៤ យ៉ាង។
ថយ | ទំព័រទី ៣៩៨ | បន្ទាប់