មហាវគ្គ មគ្គ​កថា​


 [២៣៥​] ពាក្យ​ថា មគ្គ តើ​មគ្គ​ ដោយ​អត្ថ​ដូចម្ដេច។ ក្នុង​ខណៈ​នៃ​សោតាបត្តិ​មគ្គ សម្មាទិដ្ឋិ ដោយ​អត្ថ​ថា​យល់ឃើញ ជាម​គ្គ​ផង​ ជាហេតុ​ផង ដើម្បី​លះ​មិច្ឆាទិដ្ឋិ ជាម​គ្គ​ផង ជាហេតុ​ផង ដើម្បី​ឧបត្ថម្ភ​នូវ​ពួក​សហជាត​ធម៌​ ជាម​គ្គ​ផង ជាហេតុ​ផង ដើម្បី​គ្រប​សង្កត់ នូវ​ពួក​កិលេស ជាម​គ្គ​ផង ជាហេតុ​ផង ដើម្បី​ជម្រះ​នូវ​គុណវិសេស​ មាន​បដិវេធ​ជាដើម ជាម​គ្គ​ផង ជាហេតុ​ផង ដើម្បី​អធិដ្ឋាន​នៃ​ចិត្ត ជាម​គ្គ​ផង ជាហេតុ​ផង​ ដើម្បី​ផូរផង់​នៃ​ចិត្ត ជាម​គ្គ​ផង ជាហេតុ​ផង ដើម្បី​បាន​នូវ​គុណវិសេស ជាម​គ្គ​ផង ជាហេតុ​ផង​ ដើម្បី​ចាក់ធ្លុះ​តទៅទៀត ជាម​គ្គ​ផង ជាហេតុ​ផង ដើម្បី​ត្រាស់​ដឹង​នូវ​សច្ចៈ ជាម​គ្គ​ផង​ ជាហេតុ​ផង ដើម្បី​ញ៉ាំង​សត្វ​ឲ្យ​ឋិតនៅ​ស៊ប់​ក្នុង​និរោធ។ សម្មាសង្កប្បៈ ដោយ​អត្ថ​ថា លើក​ចិត្ត​ឡើង​កាន់​អារម្មណ៍​ ជាម​គ្គ​ផង ជាហេតុ​ផង ដើម្បី​លះ​មិច្ឆាសង្កប្បៈ ជាម​គ្គ​ផង ជាហេតុ​ផង ដើម្បី​ឧបត្ថម្ភ​នូវ​ពួក​សហជាត​ធម៌​ ជាម​គ្គ​ផង ជាហេតុ​ផង ដើម្បី​គ្រប​សង្កត់​នូវ​ពួក​កិលេស ជាម​គ្គ​ផង ជាហេតុ​ផង ដើម្បី​ជម្រះ​នូវ​គុណវិសេស​ មាន​បដិវេធ​ជាដើម
ថយ | ទំព័រទី ៤០២ | បន្ទាប់