អង្គ​មគ្គ​ទាំង ៨ នេះ ជាទី​អប់រំ របស់​មេត្តា​ចេ​តោ​វិមុត្តិ មេត្តា​ចេ​តោ​វិមុត្តិ​ត្រូវ​អង្គ​មគ្គ​ទាំង ៨ នេះ តែង​សេព អង្គ​មគ្គ​ទាំង ៨ នេះ ជាទី​ចម្រើន​របស់​មេត្តា​ចេ​តោ​វិមុត្តិ មេត្តា​ចេ​តោ​វិមុត្តិ ត្រូវ​អង្គ​មគ្គ​ទាំង ៨ នេះ តែង​ចម្រើន អង្គ​មគ្គ​ទាំង ៨ នេះ ជាទី​ធ្វើឲ្យ​ច្រើន​របស់​មេត្តា​ចេ​តោ​វិមុត្តិ មេត្តា​ចេ​តោ​វិមុត្តិ ត្រូវ​អង្គ​មគ្គ​ទាំង ៨ នេះ តែង​ធ្វើឲ្យ​ច្រើន អង្គ​មគ្គ​ទាំង ៨ នេះ ជា​គ្រឿងប្រដាប់​របស់​មេត្តា​ចេ​តោ​វិមុត្តិ មេត្តា​ចេ​តោ​វិមុត្តិ ត្រូវ​អង្គ​មគ្គ​ទាំង ៨ នេះ ស្អិតស្អាង​ល្អ​ហើយ អង្គ​មគ្គ​ទាំង ៨ នេះ ជា​បរិក្ខារ​របស់​មេត្តា​ចេ​តោ​វិមុត្តិ មេត្តា​ចេ​ត្តោ​វិមុត្តិ ត្រូវ​អង្គ​មគ្គ​ទាំង ៨ នេះ បិទបាំង​ហើយដោយ​ប្រពៃ អង្គ​មគ្គ​ទាំង ៨ នេះ ជា​បរិវារ​របស់​មេត្តា​ចេ​តោ​វិមុត្តិ មេត្តា​ចេ​តោ​វិមុត្តិ ត្រូវ​អង្គ​មគ្គ ទាំង ៨ នេះ ចោមរោម​ល្អ​ហើយ អង្គ​មគ្គ​ទាំង ៨ នេះ ជាទី​សេព ជាទី​អប់រំ ជាទី​ធ្វើឲ្យ​ច្រើន ជា​គ្រឿងប្រដាប់ ជា​បរិក្ខារ ជា​បរិវារ របស់​មេត្តា​ចេ​តោ​វិមុត្តិ ជាទី​បំពេញ ជា​ធម៌​ប្រព្រឹត្ត​ជាមួយ កើតជា​មួយ លាយ ផ្សំ
ថយ | ទំព័រទី ១០៩ | បន្ទាប់