កុំបី​មានខ្លួន​ដល់​នូវ​ទុក្ខ ១ ឈ្មោះថា​ចេ​តោ ព្រោះ​ជាស​ភាវៈ​គិត​នូវ​ធម៌​នោះ ឈ្មោះថា​វិមុត្តិ ព្រោះ​ជា​ធម្មជាតិ​រួច​ចា​កបរិយុ​ដ្ឋាន​ក្កិ​លេស គឺ​ព្យាបាទ​ចំពោះ​សត្វ​ទាំងអស់ ឈ្មោះថា​មេត្តា​ចេ​តោ​វិមុត្តិ ព្រោះ​មេត្តា និង​ចេ​តោ​វិមុត្តិ សូម​វិនិបាត​ទាំងអស់ កុំ​មាន​ពៀរ សូម​មាន​សេចក្តី​ក្សេម សូម​មាន​សុខ​ចុះ បុគ្គល​ជឿស៊ប់​ដោយ​សទ្ធា​ដូច្នេះ មេត្តា​ចេ​តោ​វិមុត្តិ ឈ្មោះថា​បុគ្គល​នោះ​អប់រំ​ហើយ ដោ​យសិ​ទ្ធិ​ន្រ្ទិយ។បេ។ ឲ្យ​កើត ឲ្យ​ភ្លឺច្បាស់ ឲ្យ​ក្តៅ​សព្វ។
 [៥៣] ឈ្មោះថា​មេត្តា ព្រោះ​ជា​ធម្មជាតិ​ប្រព្រឹត្ត​ជា​មិត្ត ចំពោះ​សត្វ​ទាំងអស់ ក្នុង​ទិស​ខាងលើ ដោយ​អាការ ៨ នេះ គឺ ដោយ​ការ​វៀរ​នូវ​ការបៀតបៀន​ហើយ មិន​បៀតបៀន ចំពោះ​សត្វ​ទាំងអស់ ក្នុង​ទិសខាងកើត សត្វ​ទាំងអស់​ក្នុង​ទិសខាងលិច សត្វ​ទាំងអស់​ក្នុង​ទិសខាងជើង សត្វ​ទាំងអស់​ក្នុង​ទិសខាងត្បូង សត្វ​ទាំងអស់​ក្នុង​ទិស​អគ្នេយ៍ សត្វ​ទាំងអស់​ក្នុង​ទិសពាយ័ព្យ សត្វ​ទាំងអស់​ក្នុង​ទិសឦសាន សត្វ​ទាំងអស់​ក្នុង​ទិស​នរ​តី សត្វ​ទាំងអស់​ក្នុង​ទិស​ខាងក្រោម សត្វ​ទាំងអស់​ក្នុង​ទិស​ខាងលើ ១ ដោយ​ការ​វៀរ​នូវ​ការ​គំនុំ​ហើយ​មិន​គំនុំ ១ ដោយ​វៀរ​នូវ​ការ​ដុត​កំ​ដៅ ហើយ​មិន​ដុត​កំ​ដៅ ១ ដោយ​ការ​វៀរ​នូវ​ការសង្កត់សង្កិន​ហើយ​មិន​សង្កត់សង្កិន ១
ថយ | ទំព័រទី ១១១ | បន្ទាប់