វិនិបាតទាំងអស់ក្នុងទិសខាងត្បូង វិនិបាតទាំងអស់ក្នុងទិសអគ្នេយ៍ វិនិបាតទាំងអស់ក្នុងទិសពាយ័ព្យ វិនិបាតទាំងអស់ក្នុងទិសឦសាន វិនិបាតទាំងអស់ក្នុងទិសនិរតី វិនិបាតទាំងអស់ក្នុងទិសខាងក្រោម វិនិបាតទាំងអស់ក្នុងទិសខាងលើ ១ ដោយការវៀរនូវគំនុំ ហើយមិនគុំ ១ ដោយការវៀរនូវការដុតកម្តៅ ហើយមិនដុតកម្តៅ ១ ដោយការវៀរនូវការសង្កត់សង្កិន ហើយមិនសង្កត់សង្កិន ១ ដោយការវៀរនូវការធ្វើ ឲ្យលំបាកហើយមិនធ្វើឲ្យលំបាក ១ ដោយការផ្សាយមេត្តាចិត្តថា សូមវិនិបាតទាំងអស់ ក្នុងទិសខាងលើ ជាបុគ្គលគ្មានពៀរ កុំបីចងពៀរនឹងគ្នា ១ សូមមានសុខ កុំបីមានទុក្ខ ១ សូមមានខ្លួនដល់នូវសុខ កុំបីមានខ្លួនដល់នូវទុក្ខ ១ ឈ្មោះថាចេតោ ព្រោះជាសភាវៈគិតនូវធម៌នោះ ឈ្មោះថាវិមុត្តិ ព្រោះជាធម្មជាតិរួចចាកបរិយុដ្ឋានក្កិលេស គឺព្យាបាទចំពោះសត្វទាំងអស់ ឈ្មោះថាមេត្តាចេតោវិមុត្តិ ព្រោះមេត្តា និងចេតោវិមុត្តិ។