[៥៥] សូម​វិនិបាត​ទាំងអស់ ក្នុង​ទិស​ខាងលើ កុំ​មាន​ពៀរ សូម​មាន​សេចក្តី​ក្សេម សូម​មាន​សុខ​ចុះ បុគ្គល​ជឿស៊ប់ ដោយ​សទ្ធា​ដូច្នេះ មេត្តា​ចេ​តោ​វិមុត្តិ ឈ្មោះថា​បុគ្គល​នោះ​អប់រំ​ហើយ ដោយ​សទ្ធិន្រ្ទិយ សូម​វិនិបាត​ទាំងអស់​ក្នុង​ទិស​ខាងលើ កុំ​មាន​ពៀរ សូម​មាន​សេចក្តី​ក្សេម សូម​មាន​សុខ​ចុះ បុគ្គល​ផ្គង​ព្យាយាម​ដូច្នេះ មេត្តា​ចេ​តោ​វិមុត្តិ ឈ្មោះថា​បុគ្គល​នោះ​អប់រំ​ហើយ ដោយ​វីរិយិន្រ្ទិយ។បេ។ បុគ្គល​ប្រុងស្មារតី​ដូច្នេះ មេត្តា​ចេ​តោ​វិមុត្តិ ឈ្មោះថា​បុគ្គ​នោះ​អប់រំ​ហើយ ដោយ​សតិន្រ្ទិយ។បេ។ បុគ្គល​តម្កល់ចិត្ត​ដូច្នេះ មេត្តា​ចេ​តោ​វិមុត្តិ ឈ្មោះថា​បុគ្គល​នោះ​អប់រំ​ហើយ ដោយ​សមាធិន្រ្ទិយ។បេ។ បុគ្គល​ដឹង​ច្បាស់​ដោយ​ប្រាជ្ញា​ដូច្នេះ មេត្តា​ចេ​តោ​វិមុត្តិ ឈ្មោះថា បុគ្គល​នោះ​អប់រំ​ហើយ ដោយ​បញ្ញិន្រ្ទិយ ឥន្រ្ទិយ​ទាំង ៥ នេះ ជាទី​សេព របស់​មេត្តា​ចេ​តោ​វិមុត្តិ មេត្តា​ចេ​តោ​វិមុត្តិ ត្រូវ​ឥន្រ្ទិយ​ទាំង ៥ នេះ តែង​សេព។បេ។ ឲ្យ​កើត ឲ្យ​ភ្លឺច្បាស់ ឲ្យ​ក្តៅ​សព្វ។
ថយ | ទំព័រទី ១១៤ | បន្ទាប់