សតិសម្ពោជ្ឈង្គ មានការប្រុងប្រយ័ត្នជាវិរាគៈ ធម្មវិចយសម្ពោជ្ឈង្គ មានការពិចារណាជាវិរាគៈ វីរិយសម្ពោជ្ឈង្គ មានការផ្គងឡើងជាវិរាគៈ បីតិសម្ពោជ្ឈង្គ មានការផ្សាយទៅជាវិរាគៈ បស្សទិ្ធសម្ពោជ្ឈង្គ មានការស្ងប់ជាវិរាគៈ សមាធិសម្ពោជ្ឈង្គ មានការមិនរាយមាយជាវិរាគៈ ឧបេក្ខាសម្ពោជ្ឈង្គ មានការពិចារណាជាវិរាគៈ សទ្ធាពលៈ មានការមិនញាប់ញ័រព្រោះការណ៍មិនគួរជឿជាវិរាគៈ វីរិយពលៈ មានការមិនញាប់ញ័រ ព្រោះសេចក្តីខ្ជិលច្រអូសជាវិរាគៈ សតិពលៈ មានការមិនញាប់ញ័រ ព្រោះការប្រហែសជាវិរាគៈ សមាធិពលៈ មានការមិនញាប់ ញ័រ ព្រោះឧទ្ធច្ចៈជាវិរាគៈ បញ្ញាពលៈ មានការមិនញាប់ញ័រ ព្រោះអវិជ្ជាជាវិរាគៈ សទ្ធិន្រ្ទិយ មានការជឿស៊ប់ជាវិរាគៈ វីរិយិន្រ្ទិយ មានការផ្គងឡើងជាវិរាគៈ សតិន្រ្ទិយ មានការប្រុងប្រយ័ត្នជាវិរាគៈ សមាធិន្រ្ទិយ មានការមិនរាយមាយជាវិរាគៈ បញ្ញិន្រ្ទិយ មានការឃើញជាវិរាគៈ ឥន្រ្ទិយទាំងឡាយដោយអត្ថថាជាអធិបតី ឈ្មោះថាវិរាគៈ ពលៈទាំងឡាយ ដោយអត្ថថាមិនញាប់ញ័រ ឈ្មោះថាវិរាគៈ ពោជ្ឈង្គទាំងឡាយ ដោយអត្ថថាចេញ (ចាកវដ្តៈ) ឈ្មោះថាវិរាគៈ មគ្គ ដោយអត្ថថាជាហេតុ ឈ្មោះថាវិរាគៈ សតិប្បដ្ឋានទាំងឡាយ ដោយអត្ថថាប្រុងប្រយ័ត្ន ឈ្មោះថាវិរាគៈ សម្មប្បធានទាំងឡាយ ដោយអត្ថថាតម្កល់មាំ ឈ្មោះថាវិរាគៈ