ឥទ្ធិបាទដោយអត្ថថា សម្រេច ឈ្មោះថាវិរាគៈ សច្ចៈទាំងឡាយ ដោយអត្ថថាទៀងទាត់ ឈ្មោះថាវិរាគៈ សមថៈ ដោយអត្ថថាមិនរាយមាយ ឈ្មោះថាវិរាគៈ វិបស្សនា ដោយអត្ថថាពិចារណាឃើញ ឈ្មោះថាវិរាគៈ សមថៈ និងវិបស្សនា ដោយអត្ថថាមានកិច្ចតែមួយ ឈ្មោះថាវិរាគៈ យុគនទ្ធធម៌ (ធម៌ជាប់គ្នាជាគូ) ដោយអត្ថថាមិនប្រព្រឹត្តកន្លងគ្នា ឈ្មោះថាវិរាគៈ សីលវិសុទ្ធិ ដោយអត្ថថាសង្រួម ឈ្មោះថាវិរាគៈ ចិត្តវិសុទ្ធិ ដោយអត្ថថាមិនរាយមាយ ឈ្មោះថាវិរាគៈ ទិដ្ឋិវិសុទ្ធិ ដោយអត្ថថាឃើញ ឈ្មោះថា វិរាគៈ វិមោក្ខៈ ដោយអត្ថថារួចស្រឡះ ឈ្មោះថាវិរាគៈ វិជ្ជា ដោយអត្ថថាចាក់ធ្លុះ ឈ្មោះថា វិរាគៈ វិមុត្តិ ដោយអត្ថថាលះស្រឡះ ឈ្មោះថាវិរាគៈ ខយញ្ញាណ ដោយអត្ថថាកាត់ផ្តាច់ ឈ្មោះថាវិរាគៈ ឆន្ទៈ ដោយអត្ថថាជាមូល ឈ្មោះថាវិរាគៈ មនសិការៈ ដោយអត្ថថាតាំងឡើងព្រម ឈ្មោះថាវិរាគៈ ផស្សៈ ដោយអត្ថថាជួបជុំ ឈ្មោះថាវិរាគៈ វេទនា ដោយអត្ថថាប្រជុំចុះ ឈ្មោះថាវិរាគៈ សមាធិ ដោយអត្ថថាជាប្រធាន ឈ្មោះថាវិរាគៈ សតិ ដោយអត្ថថាជាអធិបតី ឈ្មោះថាវិរាគៈ បញ្ញា ដោយអត្ថថាក្រៃលែង ជាងធម៌ទាំងនោះ ឈ្មោះថាវិរាគៈ វិមុត្តិ ដោយអត្ថថាជាខ្លឹម ឈ្មោះថាវិរាគៈ សម្មាទិដ្ឋិ មានការឃើញជាមគ្គ សម្មាសង្កប្បៈ មានការលើកចិត្តឡើងជាមគ្គ។បេ។ អមតនិព្វាន ដោយអត្ថថាជាទីបំផុតនៃកិច្ចក្នុងសាសនា ឈ្មោះថាមគ្គ វិរាគៈជាមគ្គ យ៉ាងនេះឯង។