ចាក​កាមរាគានុស័យ ចាក​បដិ​ឃានុ​ស័យ​ដ៏​គ្រោតគ្រាត ផុត​ស្រឡះ​ចាក​កិលេស​ទាំងឡាយ ដែល​ប្រព្រឹត្តទៅ​តាម​អនុស័យ​នោះ​ផង ចាក​ខន្ធ​ទាំងឡាយ​ផង ផុត​ស្រឡះ​ចាក​និមិត្ត​ទាំងពួង​ខាងក្រៅ​ផង វិមុត្តិ មានការ​ផុត​ស្រឡះ​ជា​អារម្មណ៍ មានការ​ផុត​ស្រឡះ​ជា​គោចរ ប្រកប​ក្នុង​ការ​ផុត​ស្រឡះ ឋិតនៅ​ក្នុង​ការ​ផុត​ស្រឡះ តម្កល់​ស៊ប់​ក្នុង​ការ​ផុត​ស្រឡះ។ ពាក្យ​ថា វិមុត្តិ បាន​ដល់ វិមុត្តិ ២ យ៉ាង វិមុត្តិ គឺ​និព្វាន ១ វិមុត្តិ​ជា​ផល គឺ​ពួក​ធម៌​ណា​កើត​ហើយ ព្រោះ​មាន​និព្វាន​ជា​អារម្មណ៍ ធម៌​ទាំងអស់​នោះ តែង​ផុត​ស្រឡះ ១។
 [៦៦] ក្នុង​ខណៈ​នៃ​អនាគាមិផល សម្មាទិដ្ឋិ ដោយ​អត្ថ​ថា​ឃើញ។បេ។ សម្មាសមាធិ ដោយ​អត្ថ​ថា​មិន​រាយមាយ រមែង​ផុត​ស្រឡះ​ចាក​កាមរាគ​សញ្ញោជនៈ ចាក​បដិឃ​សញ្ញោជនៈ ដ៏​ល្អិត ចាក​កាមរាគានុស័យ ចាក​បដិ​ឃានុ​ស័យ​ដ៏​ល្អិត ផុត​ស្រឡះ​ចាក​កិលេស​ទាំងឡាយ​ដែល​ប្រព្រឹត្តទៅ​តាម​អនុស័យ​នោះ​ផង ចាក​ខន្ធ​ទាំងឡាយ​ផង ផុត​ស្រឡះ​ចាក​និមិត្ត​ទាំងពួង​ខាងក្រៅ​ផង វិមុត្តិ មានការ​ផុត​ស្រឡះ​ជា​អារម្មណ៍ មានការ​ផុត​ស្រឡះ​ជា​គោចរ ប្រកប​ក្នុង​ការ​ផុត​ស្រឡះ ឋិតនៅ​ក្នុង​ការ​ផុត​ស្រឡះ តម្កល់​ស៊ប់​ក្នុង​ការ​ផុត​ស្រឡះ។បេ។
ថយ | ទំព័រទី ១២៨ | បន្ទាប់