[៦៧] ក្នុងខណៈនៃអរហត្តផល សម្មាទិដ្ឋិ ដោយអត្ថថាឃើញ។បេ។ សម្មាសមាធិ ដោយអត្ថថាមិនរាយមាយ រមែងផុតស្រឡះចាករូបរាគៈ អរូបរាគៈ មានះ ឧទ្ធច្ចៈ អវិជ្ជា មានានុស័យ ភវរាគានុស័យ អវិជ្ជានុស័យ រមែងផុតស្រឡះចាកកិលេសទាំងឡាយ ដែលប្រព្រឹត្តទៅតាមអនុស័យនោះផង ចាកខន្ធទាំងឡាយផង ផុតស្រឡះចាកនិមិត្តទាំងពួងខាងក្រៅផង វិមុត្តិ មានការផុតស្រឡះជាអារម្មណ៍ មានការផុតស្រឡះជាគោចរ ប្រកបក្នុងការផុតស្រឡះ ឋិតនៅក្នុងការផុតស្រឡះ តម្កល់ស៊ប់ក្នុងការផុតស្រឡះ។ ពាក្យថា វិមុត្តិ បានដល់វិមុត្តិ ២ យ៉ាង វិមុត្តិ គឺនិព្វាន ១ វិមុត្តិជាផល គឺពួកធម៌ណាកើតហើយ ព្រោះមាននិព្វានជាអារម្មណ៍ ធម៌ទាំងអស់នោះ តែងរួចស្រឡះ ១។
[៦៨] សម្មាទិដ្ឋិ មានការឃើញជាវិមុត្តិ។បេ។ សម្មាសមាធិ មានការមិនរាយមាយជាវិមុត្តិ សតិសម្ពោជ្ឈង្គ មានការប្រុងប្រយ័ត្នជាវិមុត្តិ។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ មានការពិចារណាជាវិមុត្តិ សទ្ធាពលៈ មានការមិនញាប់ញ័រព្រោះការណ៍មិនគួរជឿជាវិមុត្តិ។បេ។ បញ្ញាពលៈ មានការមិនញាប់ញ័រព្រោះអវិជ្ជាជាវិមុត្តិ សទ្ធិន្រ្ទិយ មានការជឿស៊ប់ជា