វិមុត្តិ។បេ។ បញ្ញិន្រ្ទិយ មានការ​ឃើញ​ជា​វិមុត្តិ ឥន្រ្ទិយ ដោយ​អត្ថ​ថា​ជា​អធិបតី ឈ្មោះថា​វិមុត្តិ ពលៈ​ទាំងឡាយ ដោយ​អត្ថ​ថា​មិន​ញាប់ញ័រ ឈ្មោះថា​វិមុត្តិ ពោជ្ឈង្គ​ទាំងឡាយ ដោយ​អត្ថ​ថា​ចេញ (ចាក​វដ្តៈ) ឈ្មោះថា​វិមុត្តិ មគ្គ ដោយ​អត្ថ​ថា​ជាហេតុ ឈ្មោះ​វិមុត្តិ សតិ​ប្ប​ដ្ឋាន​ទាំងឡាយ ដោយ​អត្ថ​ថា​ប្រុងប្រយ័ត្ន ឈ្មោះថា​វិមុត្តិ សម្ម​ប្ប​ធាន​ទាំងឡាយ ដោយ​អត្ថ​ថា​តម្កល់​មាំ ឈ្មោះថា​វិមុត្តិ ឥទ្ធិបាទ​ទាំងឡាយ ដោយ​អត្ថ​ថាស​ម្រេច ឈ្មោះថា​វិមុត្តិ សច្ចៈ​ទាំងឡាយ ដោយ​អត្ថ​ថា​ទៀងទាត់ ឈ្មោះថា​វិមុត្តិ សមថៈ ដោយ​អត្ថ​ថា​មិន​រាយមាយ ឈ្មោះថា​វិមុត្តិ វិបស្សនា ដោយ​អត្ថ​ថា​ពិចារណា​ឃើញ ឈ្មោះថា​វិមុត្តិ សមថៈ និង​វិបស្សនា ដោយ​អត្ថ​ថា មាន​កិច្ច​តែមួយ ឈ្មោះថា​វិមុត្តិ យុគ​នទ្ធ​ធម៌ ដោយ​អត្ថ​ថា​មិន​ប្រព្រឹត្ត​កន្លង​គ្នា ឈ្មោះថា​វិមុត្តិ សីលវិសុទ្ធិ ដោយ​អត្ថ​ថា​សង្រួម ឈ្មោះថា​វិមុត្តិ ចិត្ត​វិសុទ្ធិ ដោយ​អត្ថ​ថា​មិន​រាយមាយ ឈ្មោះថា​វិមុត្តិ ទិដ្ឋិ​វិសុទ្ធិ ដោយ​អត្ថ​ថា​ឃើញ ឈ្មោះថា​វិមុត្តិ វិ​មោក្ខៈ ដោយ​អត្ថ​ថា​ផុត​ស្រឡះ ឈ្មោះថា​វិមុត្តិ វិជ្ជា ដោយ​អត្ថ​ថា​ចាក់ធ្លុះ ឈ្មោះថា​វិមុត្តិ វិមុត្តិ ដោយ​អត្ថ​ថា​លះ​ស្រឡះ ឈ្មោះថា វិមុត្តិ អនុ​ប្បា​ទញ្ញាណ (ការ​ដឹង​ក្នុង​ការ​មិនកើត) ដោយ​អត្ថ​ថា​រម្ងាប់ ឈ្មោះថា​វិមុត្តិ។ ឆន្ទៈ ដោយ​អត្ថ​ថា​ជា​មូល ឈ្មោះថា​វិមុត្តិ មនសិ​កា​រៈ ដោយ​អត្ថ​ថា​តាំង​ឡើង​ព្រម ឈ្មោះថា​វិមុត្តិ
ថយ | ទំព័រទី ១៣០ | បន្ទាប់