ផស្សៈ ដោយ​អត្ថ​ថា​ជួបជុំ ឈ្មោះថា​វិមុត្តិ វេទនា ដោយ​អត្ថ​ថា​ប្រជុំ​ចុះ ឈ្មោះថា​វិមុត្តិ សមាធិ ដោយ​អត្ថ​ថា​ជា​ប្រធាន ឈ្មោះថា​វិមុត្តិ​សតិ ដោយ​អត្ថ​ថា​ជា​អធិបតី ឈ្មោះថា​វិមុត្តិ បញ្ញា ដោយ​អត្ថ​ថា​ក្រៃលែង​ជាង​ធម៌​ទាំងនោះ ឈ្មោះថា វិមុត្តិ វិមុត្តិ​ដោយ​អត្ថ​ថា​ជា​ខ្លឹម ឈ្មោះថា​វិមុត្តិ អមត​និព្វាន ដោយ​អត្ថ​ថា​ជាទីបំផុត​នៃ​កិច្ច​ក្នុង​សាសនា ឈ្មោះថា​វិមុត្តិ វិមុត្តិ​ជា​ផល យ៉ាងនេះ​ឯង វិ​រាគៈ​ជាម​គ្គ វិមុត្តិ​ជា​ផល យ៉ាងនេះ​ឯង។

ចប់ វិរាគ​កថា។

ថយ | ទំព័រទី ១៣១ | បន្ទាប់