ម្នាលភិក្ខុទាំងឡាយ ចុះមជ្ឈិមាបដិបទានោះ ដែលតថាគតត្រាស់ដឹងហើយ ជាសេចក្តីប្រតិបត្តិ ធ្វើឲ្យកើតបញ្ញាចក្ខុ ទាំងធ្វើឲ្យកើតញាណ ប្រព្រឹត្តទៅដើម្បីរម្ងាប់ ដើម្បីស្គាល់ ដើម្បីត្រាស់ដឹង ដើម្បីនិព្វាន តើដូចម្តេច អរិយមគ្គប្រកបដោយអង្គ ៨ ប្រការនេះឯង គឺ សេចក្តីឃើញត្រូវ ១ សេចក្តីត្រិះរិះត្រូវ ១ វាចាត្រូវ ១ ការងារត្រូវ ១ ការចិញ្ចឹមជីវិតត្រូវ ១ ការព្យាយាមត្រូវ ១ ស្មារតីត្រូវ ១ ការតម្កល់ចិត្តត្រូវ ១ (ឈ្មោះថាមជ្ឈិមាបដិបទា)។ ម្នាលភិក្ខុទាំងឡាយ មជ្ឈិមាបដិបទានេះឯង ដែលតថាគតត្រាស់ដឹងហើយ ជាសេចក្តីប្រតិបត្តិធ្វើឲ្យកើតបញ្ញាចក្ខុ ទាំងធ្វើឲ្យកើតញាណ ប្រព្រឹត្តទៅដើម្បីរម្ងាប់ ដើម្បីស្គាល់ ដើម្បីត្រាស់ដឹង ដើម្បីនិព្វាន។
[៧០] ម្នាលភិក្ខុទាំងឡាយ នេះឯង ឈ្មោះថាទុក្ខអរិយសច្ច គឺជាតិជាទុក្ខ ១ ជរាជាទុក្ខ ១ ព្យាធិជាទុក្ខ ១ មរណៈជាទុក្ខ ១ ការប្រសព្វចូលនូវសត្វ និងសង្ខារ មិនជាទីស្រឡាញ់ ជាទុក្ខ ១ សេចក្តីញ្រត់ប្រាសចាកសត្វ និងសង្ខារជាទីស្រឡាញ់ ជាទុក្ខ ១ បុគ្គលប្រាថ្នាវត្ថុណាមិនបាន ការមិនបានវត្ថុនោះតាមសេចក្តីប្រាថ្នា នោះក៏ជាទុក្ខ ១ បើពោលដោយសេចក្តីសង្ខេប ឧបាទានក្ខន្ធទាំង ៥ ជាទុក្ខ ១។