ម្នាលភិក្ខុទាំងឡាយ តថាគតមានចក្ខុកើតហើយ។បេ។ មាន ពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះធម្មេសុធម្មា នុបស្សនា ដែលតថាគតគួរចម្រើន។បេ។ ថា នេះធម្មេសុធម្មានុបស្សនា ដែលតថាគត ចម្រើនហើយ។
ចក្ខុកើតហើយ។បេ។ ពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយដែលមិនធ្លាប់ឮក្នុងការមុនថា នេះ កាយេកាយានុបស្សនា ថា នេះកាយេកាយានុបស្សនា ដែលតថាគតគួរចម្រើន។បេ។ ចក្ខុកើតហើយ ញាណកើតហើយ បញ្ញាកើតហើយ វិជ្ជាកើតហើយ ពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះកាយេកាយានុបស្សនា ដែលតថាគតចម្រើនហើយ។ ពាក្យថា ចក្ខុកើតហើយ ដោយអត្ថដូចម្តេច ពាក្យថាញាណកើតហើយ ដោយអត្ថដូចម្តេច ពាក្យថា បញ្ញាកើតហើយ ដោយអត្ថដូចម្តេច ពាក្យថាវិជ្ជាកើតហើយ ដោយអត្ថដូចម្តេច ពាក្យថា ពន្លឺកើតហើយ ដោយអត្ថដូចម្តេច។ ពាក្យថា ចក្ខុកើតហើយ ដោយអត្ថថាឃើញ ពាក្យថា ញាណ កើតហើយ ដោយអត្ថថាដឹង ពាក្យថាបញ្ញាកើតហើយ ដោយអត្ថថាយល់ច្បាស់ ពាក្យថា វិជ្ជាកើតហើយ ដោយអត្ថថាចាក់ធ្លុះ ពាក្យថា ពន្លឺកើតហើយ ដោយអត្ថថា ភ្លឺស្វាង។