ក្នុងធម្មេសុធម្មានុបស្សនាសតិប្បដ្ឋាន មានធម៌ ១៥ មានអត្ថ ១៥ មាននិរុត្តិ ៣០ មានញាណ ៦០ ក្នុងសតិប្បដ្ឋានទាំង ៤ មានធម៌ ៦០ មានអត្ថ ៦០ មាននិរុត្តិ ១២០ មានញាណ ២៤០។
[៧៧] ម្នាលភិក្ខុទាំងឡាយ តថាគតមានចក្ខុកើតហើយ។បេ។ មានពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារថា នេះឥទ្ធិបាទ ប្រកបដោយវីរិយសមាធិ។បេ។ ថា នេះឥទ្ធិបាទប្រកបដោយចិត្តសមាធិ។បេ។ ម្នាលភិក្ខុទាំងឡាយ តថាគតមានចក្ខុ កើតហើយ។បេ។ មានពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ ម្នាលភិក្ខុទាំងឡាយ តថាគត មានចក្ខុកើតហើយ។បេ។ មានពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយដែល មិនធ្លាប់ឮក្នុងកាលមុនថា នេះឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ ដែលតថាគតគួរចម្រើន។បេ។ ថា នេះឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និង បធានសង្ខារ ដែលតថាគតចម្រើនហើយ។