ចក្ខុជាធម៌ ញាណជាធម៌ បញ្ញាជាធម៌ វិជ្ជាជាធម៌ ពន្លឺជាធម៌ ធម៌ទាំង ៥ នេះ ជាអារម្មណ៍ផង ជាគោចរផង របស់ធម្មប្បដិសម្ភិទា ធម៌ទាំងឡាយណា ជាអារម្មណ៍របស់ ធម្មប្បដិសម្ភិទានោះ ធម៌ទាំងនោះ ជាគោចររបស់ធម្មប្បដិសម្ភិទានោះ ធម៌ទាំងឡាយណា ជាគោចររបស់ធម្មប្បដិសម្ភិទានោះ ធម៌ទាំងនោះ ជាអារម្មណ៍របស់ធម្មប្បដិសម្ភិទានោះ ហេតុនោះ សេចក្តីដឹងក្នុងធម៌ទាំងឡាយ លោកហៅថា ធម្មប្បដិសម្ភិទា។ សេចក្តីនៃការឃើញជាអត្ថ សេចក្តីនៃការដឹងជាអត្ថ សេចក្តីនៃការដឹងច្បាស់ជាអត្ថ សេចក្តីនៃការចាក់ធ្លុះជាអត្ថ សេចក្តីនៃការភ្លឺស្វាងជាអត្ថ អត្ថទាំង ៥ នេះ ជាអារម្មណ៍ផង ជាគោចរផង របស់អត្ថប្បដិសម្ភិទា ធម៌ទាំងឡាយណា ជាអារម្មណ៍របស់អត្ថប្បដិសម្ភិទានោះ ធម៌ទាំងនោះ ជាគោចររបស់អត្ថប្បដិសម្ភិទានោះ ធម៌ទាំងឡាយណា ជាគោចររបស់អត្ថប្បដិសម្ភិទានោះ ធម៌ទាំងនោះ ជាអារម្មណ៍របស់អត្ថប្បដិសម្ភិទានោះ ហេតុនោះ សេចក្តីដឹងក្នុងអត្ថទាំងឡាយ លោកហៅថា អត្ថប្បដិសម្ភិទា។ ការពោលនិរុត្តិឲ្យប្រាកដ ដើម្បីពន្យល់ធម៌ ៥ ការពោលនិរុត្តិឲ្យប្រាកដ ដើម្បីពន្យល់អត្ថ ៥ និរុត្តិទាំង ១០ នេះ ជាអារម្មណ៍ផង ជាគោចរផង របស់និរុត្តិប្បដិសម្ភិទា ធម៌ទាំងឡាយណា ជាអារម្មណ៍ របស់និរុត្តិប្បដិសម្ភិទានោះ ធម៌ទាំងនោះ ជាគោចររបស់និរុត្តិប្បដិសម្ភិទានោះ