ធម៌ទាំងឡាយណា ជាគោចររបស់និរុត្តិប្បដិសម្ភិទានោះ ធម៌ទាំងនោះជាអារម្មណ៍ របស់និរុត្តិប្បដិសម្ភិទានោះ ហេតុនោះ សេចក្តីដឹងក្នុងនិរុត្តិទាំងឡាយ លោកហៅថា និរុត្តិប្បដិសម្ភិទា។ សេចក្តីដឹងក្នុងធម៌ ៥ សេចក្តីដឹងក្នុងអត្ថ ៥ សេចក្តីដឹងក្នុងនិរុត្តិ ១០ សេចក្តីដឹងទាំង ២០ នេះ ជាអារម្មណ៍ផង ជាគោចរផង របស់បដិភាណប្បដិសម្ភិទា ធម៌ទាំងឡាយណា ជាអារម្មណ៍របស់បដិភាណប្បដិសម្ភិទានោះ ធម៌ទាំងនោះ ជាគោចររបស់បដិភាណប្បដិសម្ភិទានោះ ធម៌ទាំងឡាយណា ជាគោចររបស់បដិភាណប្បដិសម្ភិទានោះ ធម៌ទាំងនោះជាអារម្មណ៍របស់បដិភាណប្បដិសម្ភិទានោះ ហេតុនោះ សេចក្តីដឹងក្នុងបដិភាណទាំងឡាយ លោកហៅថា បដិភាណប្បដិសម្ភិទា។ ក្នុងឥទ្ធិបាទប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ មានធម៌ ១៥ មានអត្ថ ១៥ មាននិរុត្តិ ៣០ មានញាណ ៦០ នេះ ឥទ្ធិបាទប្រកបដោយវីរិយសមាធិ។បេ។ នេះឥទ្ធិបាទ ប្រកបដោយចិត្តសមាធិ។បេ។
ចក្ខុកើតហើយ។បេ។ ពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ។បេ។ នេះឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ ដែលតថាគតគួរចម្រើន។បេ។
ចក្ខុកើតហើយ។បេ។ ពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ។បេ។ នេះឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ ដែលតថាគតគួរចម្រើន។បេ។