ចក្ខុ​កើត​ហើយ។បេ។ ពន្លឺ​កើត​ហើយ ក្នុង​ធម៌​ទាំងឡាយ ដែល​មិនធ្លាប់​ឮក្នុង​កាលមុន​ថា នេះ ឥទ្ធិបាទ​ប្រកបដោយ​វីមំសា​សមាធិ និង​បធាន​សង្ខារ ដែល​តថាគត​ចម្រើន​ហើយ។បេ។ ក្នុង​ឥទ្ធិបាទ​ប្រកបដោយ​វីមំសា​សមាធិ និង​បធាន​សង្ខារ មានធម៌ ១៥ មាន​អត្ថ ១៥ មាន​និរុត្តិ ៣០ មាន​ញាណ ៦០ ក្នុង​ឥទ្ធិបាទ​ទាំង ៤ មានធម៌ ៦០ មាន​អត្ថ ៦០ មាន​និរុត្តិ ១២០ មាន​ញាណ ២៤០។
 [៧៩] ម្នាល​ភិក្ខុ​ទាំងឡាយ វិបស្សី​ពោធិសត្វ មាន​ចក្ខុ​កើត​ហើយ។បេ។ មាន ពន្លឺ​កើត​ហើយ ក្នុង​ធម៌​ទាំងឡាយ​ដែល​មិនធ្លាប់​ឮក្នុង​កាលមុន​ថា សមុទ័យ សមុទ័យ (ហេតុ​ជា​ដែន​កើតឡើង ហេតុ​ជា​ដែន​កើតឡើង) ម្នាល​ភិក្ខុ​ទាំងឡាយ វិបស្សី​ពោធិសត្វ មាន​ចក្ខុ​កើត​ហើយ។បេ។ មាន​ពន្លឺ​កើត​ហើយ ក្នុង​ធម៌​ទាំងឡាយ​ដែល​មិនធ្លាប់​ឮក្នុង កាលមុន​ថា និរោធ និរោធ (ការ​រលត់ ការ​រលត់)។ ក្នុង​វេយ្យាករណ៍ របស់​វិបស្សី​ពោធិសត្វ មានធម៌ ១០ មាន​អត្ថ ១០ មាន​និរុត្តិ ២០ មាន​ញាណ ៤០។
ថយ | ទំព័រទី ១៥៤ | បន្ទាប់