ម្នាលភិក្ខុទាំងឡាយ សិខីពោធិសត្វ។បេ។ វេស្សភូពោធិសត្វ។បេ។ កកុសន្ធពោធិសត្វ។បេ។ កោនាគមនពោធិសត្វ។បេ។ កស្សបពោធិសត្វ មានចក្ខុកើតហើយ។បេ។ មានពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយដែលមិនធ្លាប់ឮក្នុងកាលមុនថា សមុទ័យ សមុទ័យ (ហេតុជាដែនកើត ហេតុជាដែនកើត) ម្នាលភិក្ខុទាំងឡាយ កស្សបពោធិសត្វ មានចក្ខុកើតហើយ។បេ។ មានពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់ឮ ក្នុងកាលមុនថា និរោធ និរោធ (ការរលត់ ការរលត់)។ ក្នុងវេយ្យាករណ៍ របស់កស្សបពោធិសត្វ មានធម៌ ១០ មានអត្ថ ១០ មាននិរុត្តិ ២០ មានញាណ ៤០។
ម្នាលភិក្ខុទាំងឡាយ គោតមពោធិសត្វ មានចក្ខុកើតហើយ។បេ។ មានពន្លឺ កើតហើយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់ឮក្នុងកាលមុនថា សមុទ័យ សមុទ័យ (ហេតុជាដែនកើត ហេតុជាដែនកើត) ម្នាលភិក្ខុទាំងឡាយ គោតមពោធិសត្វ មាន ចក្ខុកើតហើយ។បេ។ មានពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់ឮក្នុង កាលមុនថា និរោធ និរោធ (ការរលត់ ការរលត់)។ ក្នុងវេយ្យាករណ៍របស់គោតម ពោធិសត្វ មានធម៌ ១០ មានអត្ថ ១០ មាននិរុត្តិ ២០ មានញាណ ៤០។