ក្នុង​វេយ្យាករណ៍​ទាំង ៧ របស់​ពោធិសត្វ​ទាំង ៧ អង្គ មានធម៌ ៧០ មាន​អត្ថ ៧០ មាន​និរុត្តិ ១៤០ មាន​ញាណ ២៨០។
 [៨០] ចក្ខុ​កើត​ហើយ ញាណ​កើត​ហើយ បញ្ញា​កើត​ហើយ វិជ្ជា​កើត​ហើយ ពន្លឺ​កើត​ហើយ ថា អត្ថ​នៃ​អភិញ្ញា របស់​អភិញ្ញា​ទាំងប៉ុន្មាន ព្រះមានព្រះភាគ​ទ្រង់​ដឹង​ហើយ ឃើញ​ហើយ ជ្រាប​ហើយ ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ពាល់ត្រូវ​ហើយដោយ​បញ្ញា អត្ថ​នៃ​អភិញ្ញា ព្រះមានព្រះភាគ មិនបាន​ពាល់ត្រូវ​ហើយដោយ​បញ្ញា មិន​មាន​ឡើយ ក្នុង​អត្ថ​នៃ​អភិញ្ញា របស់​អភិញ្ញា មានធម៌ ២៥ មាន​អត្ថ ២៥ មាន​និរុត្តិ ៥០ មាន​ញាណ ១០០ ចក្ខុ​កើត​ហើយ ញាណ​កើត​ហើយ បញ្ញា​កើត​ហើយ វិជ្ជា​កើត​ហើយ ពន្លឺ​កើត​ហើយ​ថា អត្ថ​នៃ​បរិញ្ញា របស់​បរិញ្ញា​ទាំងប៉ុន្មាន។បេ។ អត្ថ​នៃ​បហា​នៈ ទាំងប៉ុន្មាន។បេ។ អត្ថ​នៃ​ភាវនា របស់​ភាវនា ទាំងប៉ុន្មាន។បេ។ អត្ថ​នៃ​សច្ឆិកិរិយា របស់​សច្ឆិកិរិយា​ទាំងប៉ុន្មាន ព្រះមានព្រះភាគ​ទ្រង់​ដឹង​ហើយ ឃើញ​ហើយ ជ្រាប​ហើយ ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ពាល់ត្រូវ​ហើយ ដោយ​បញ្ញា អត្ថ​នៃ​សច្ឆិកិរិយា ព្រះមានព្រះភាគ​មិនបាន​ពាល់ត្រូវ​ហើយ ដោយ​បញ្ញា មិន​មាន​ឡើយ ក្នុង​អត្ថ​នៃ​សច្ឆិកិរិយា របស់​សច្ឆិកិរិយា មានធម៌ ២៥ មាន​អត្ថ ២៥ មាន និរុត្តិ ៥០ មាន​ញាណ ១០០ ក្នុង​អត្ថ​នៃ​អភិញ្ញា​របស់​អភិញ្ញា
ថយ | ទំព័រទី ១៥៦ | បន្ទាប់