ក្នុងអត្ថនៃបរិញ្ញា របស់បរិញ្ញា ក្នុងអត្ថនៃបហានៈរបស់បហានៈ ក្នុងអត្ថនៃភាវនារបស់ភាវនា ក្នុងអត្ថនៃសច្ឆិកិរិយា របស់សច្ឆិកិរិយា មានធម៌ ១២៥ មានអត្ថ ១២៥ មាននិរុត្តិ ២៥០ មានញាណ ៥០០។
[៨១] ចក្ខុកើតហើយ ញាណកើតហើយ បញ្ញាកើតហើយ វិជ្ជាកើតហើយ ពន្លឺកើតហើយ ថា អត្ថនៃខន្ធ របស់ខន្ធទាំងប៉ុន្មាន ព្រះមានព្រះភាគទ្រង់ដឹងហើយ ឃើញហើយ ជ្រាបហើយ ធ្វើឲ្យជាក់ច្បាស់ហើយ ពាល់ត្រូវហើយដោយបញ្ញា អត្ថនៃខន្ធ ព្រះមានព្រះភាគ មិនបានពាល់ត្រូវហើយដោយបញ្ញា មិនមានឡើយ ក្នុងអត្ថនៃខន្ធ របស់ខន្ធទាំងឡាយ មានធម៌ ២៥ មានអត្ថ ២៥ មាននិរុត្តិ ៥០ មានញាណ ១០០ ចក្ខុ កើតហើយ។បេ។ ពន្លឺកើតហើយថា អត្ថនៃធាតុ របស់ធាតុទាំងប៉ុន្មាន។បេ។ អត្ថ នៃអាយតនៈ របស់អាយតនៈទាំងប៉ុន្មាន អត្ថនៃសង្ខតៈ របស់សង្ខតៈទាំងប៉ុន្មាន អត្ថនៃអសង្ខតៈ របស់អសង្ខតៈទាំងប៉ុន្មាន ព្រះមានព្រះភាគទ្រង់ដឹងហើយ ឃើញហើយ ជ្រាបហើយ ធ្វើឲ្យជាក់ច្បាស់ហើយ ពាល់ត្រូវហើយដោយបញ្ញា អត្ថនៃអសង្ខតៈ ព្រះមានព្រះភាគ ទ្រង់មិនបានពាល់ត្រូវហើយដោយបញ្ញា មិនមានឡើយ ក្នុងអត្ថនៃអសង្ខតៈ របស់អសង្ខតៈ មានធម៌ ២៥ មានអត្ថ ២៥ មាននិរុត្តិ ៥០ មានញាណ ១០០