ក្នុង​អត្ថ​នៃ​ខន្ធ របស់​ខន្ធ​ទាំងឡាយ ក្នុង​អត្ថ​នៃ​ធាតុ​របស់​ធាតុ​ទាំងឡាយ ក្នុង​អត្ថ​នៃ អាយតនៈ របស់អាយ​តនៈ​ទាំងឡាយ ក្នុង​អត្ថ​នៃ​សង្ខ​តៈ របស់​សង្ខ​តៈ​ទាំងឡាយ ក្នុង​អត្ថ​នៃ​អសង្ខ​តៈ របស់​អសង្ខ​តៈ មានធម៌ ១២៥ មាន​អត្ថ ១២៥ មាន​និរុត្តិ ២៥០ មាន​ញាណ ៥០០។
 [៨២] ចក្ខុ​កើត​ហើយ ញាណ​កើត​ហើយ បញ្ញា​កើត​ហើយ វិជ្ជា​កើត​ហើយ ពន្លឺ​កើត​ហើយ​ថា អត្ថ​នៃ​ទុក្ខ​របស់​ទុក្ខសច្ច ព្រះមានព្រះភាគ​ទ្រង់​ដឹង​ហើយ ឃើញ​ហើយ ជ្រាប​ហើយ ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ពាល់ត្រូវ​ហើយដោយ​បញ្ញា អត្ថ​នៃ​ទុក្ខ ព្រះមានព្រះភាគ​មិនបាន​ពាល់ត្រូវ​ហើយដោយ​បញ្ញា មិន​មាន​ឡើយ ក្នុង​អត្ថ​នៃ​ទុក្ខ របស់​ទុក្ខសច្ច មានធម៌ ២៥ មាន​អត្ថ ២៥ មាន​និរុត្តិ ៥០ មាន​ញាណ ១០០ ចក្ខុ​កើត​ហើយ។បេ។ ពន្លឺ​កើត​ហើយ​ថា អត្ថ​នៃ​សមុទ័យ របស់​សមុទយសច្ច​ទាំងប៉ុន្មាន។បេ។ អត្ថ​នៃ​និរោធ​របស់​និរោធ​សច្ច​ទាំងប៉ុន្មាន អត្ថ​នៃ​មគ្គ​របស់​មគ្គសច្ច​ទាំងប៉ុន្មាន ព្រះមានព្រះភាគ​ទ្រង់​ដឹង​ហើយ ឃើញ​ហើយ ជ្រាប​ហើយ ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ពាល់ត្រូវ​ហើយដោយ​បញ្ញា អត្ថ​នៃ​មគ្គ ព្រះមានព្រះភាគ មិនបាន​ពាល់ត្រូវ​ហើយ ដោយ​បញ្ញា មិន​មាន​ឡើយ
ថយ | ទំព័រទី ១៥៨ | បន្ទាប់