ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ញុំាងសត្វឲ្យដល់នូវបារមីក្នុងធម៌ ទើបឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ដល់នូវសេចក្តីក្លាហានក្នុងធម៌ ហើយឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ញុំាងសត្វឲ្យដល់នូវសេចក្តីក្លាហានក្នុងធម៌ ទើបឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ធ្វើសក្ការៈចំពោះធម៌ ទើបឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ធ្វើសេចក្តីគោរពចំពោះធម៌ ទើបឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់រាប់អានធម៌ ទើបឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់បូជាធម៌ ទើបឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់កោតក្រែងធម៌ ទើបឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់មានទង់ជ័យគឺធម៌ ហើយឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ញុំាងទង់ជ័យគឺធម៌ ឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ជាអធិបតីហេតុធម៌ ហើយឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះធម្មចក្រនោះ បុគ្គលនីមួយក្នុងលោក ទោះបីសមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី មិនអាចធ្វើបដិវត្តបានឡើយ ឈ្មោះថាធម្មចក្រ ព្រោះសទ្ទិន្ទ្រិយជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ