ភិក្ខុនោះ ឈ្មោះថាសេព ចម្រើន ធើ្វឲ្យច្រើននូវមគ្គនោះ កាលភិក្ខុនោះសេព ចម្រើន ធើ្វឲ្យច្រើននូវមគ្គនោះ ភិក្ខុនោះ ក៏លះសញ្ញោជនៈទាំងឡាយ អនុស័យទាំងឡាយក៏វិនាស។ ម្នាលអាវុសោ ទាំងឡាយ បព្វជិតណាមួយ ទោះភិក្ខុក្តី ភិក្ខុនីក្តី តែងព្យាករអរហត្តក្នុងសំណាក់ខ្ញុំ ដោយមគ្គទាំង ៤ នេះ សព្វគ្រប់ ឬដោយមគ្គៈទាំងនុ៎ះ មគ្គណាមួយ។
[៦] ភិក្ខុចម្រើនវិបស្សនា មានសមថៈជាប្រធាន តើដូចមេ្តច។ ភាពនៃចិត្តមាន អារម្មណ៍តែមួយ មិនរាយមាយ ដោយអំណាចនៃនេក្ខម្មៈ ឈ្មោះថាសមាធិ ឈ្មោះថា វិបស្សនា ដោយអត្ថថា ឃើញរឿយ ៗ ថាមិនទៀង ឈ្មោះថា វិបស្សនា ដោយអត្ថថា ឃើញរឿយ ៗ ថាជាទុក្ខ ឈ្មោះថាវិបស្សនា ដោយអត្ថថា ឃើញរឿយ ៗ ថាមិនមែនខ្លួននូវធម៌ទាំងឡាយដែលកើតក្នុងសមាធិនោះ។ សមថៈ (កើត) មុន វិបស្សនា (កើត) ក្រោយ ហេតុនោះ លោកពោលថា ភិក្ខុចម្រើនវិបស្សនា មានសមថៈជាប្រធាន ដោយ ប្រការដូច្នេះ។
ពាក្យថា ចម្រើន បានដល់ ការចម្រើន (ភាវនា) ៤ យ៉ាង គឺ ការចម្រើនដោយ អត្ថថា មិនកន្លងនូវធម៌ទាំងឡាយ ដែលកើតក្នុងសមាធិនោះ ១ ការចម្រើន ដោយអត្ថ ថាមានរសតែមួយ នៃឥន្រ្ទិយទាំងឡាយ ១ ការចម្រើន ដោយអត្ថថានាំទៅដោយវីរិយៈ ដ៏សមគួរដល់ឥន្រ្ទិយនោះ ១ ការចម្រើន ដោយអត្ថថាឧស្សាហ៍សេព ១។