សំនួរ​ត្រង់​ពាក្យ​ថា មគ្គ​ក៏​កើតឡើង តើ​មគ្គ​កើតឡើង​ដូ​ចមេ្តច មគ្គ​គឺ​សម្មាទិដ្ឋិ ដោយ​អត្ថ​ថា​ឃើញ កើតឡើង មគ្គ​គឺ​សម្មាសង្កប្បៈ ដោយ​អត្ថ​ថា លើក​ចិត្ត​ឡើង (កាន់​អារម្មណ៍) កើតឡើង មគ្គ​គឺ​សម្មាវាចា ដោយ​អត្ថ​ថា​កំណត់ កើតឡើង មគ្គ​គឺ សម្មា​កម្មន្តៈ ដោយ​អត្ថ​ថា​ខ្នះខ្នែង កើតឡើង មគ្គ​គឺ​សម្មាអាជីវៈ ដោយ​អត្ថ​ថា​ផូរផង់ កើតឡើង មគ្គ​គឺ​សម្មា​វាយាមៈ ដោយ​អត្ថ​ថា​ផ្គង​ទុក កើតឡើង មគ្គ​គឺ​សម្មាសតិ ដោយ​អត្ថ​ថា​ប្រុង កើតឡើង មគ្គ​គឺ​សម្មាសមាធិ ដោយ​អត្ថ​ថា​មិន​រាយមាយ កើតឡើង មគ្គ​កើតឡើង យ៉ាងនេះ​ឯង។
 អធិប្បាយ​ពាក្យ​ថា ភិក្ខុ​នោះ ឈ្មោះថា​សេព ចម្រើន ធើ្វ​ឲ្យ​ច្រើន​នូវ​មគ្គ​នោះ ត្រង់​ពាក្យ​ថា សេព តើ​សេព​ដូ​ចមេ្តច។ ភិក្ខុ​កាល​នឹករំពឹង​រក (នូវ​មគ្គ) ឈ្មោះថា​សេព កាល​ដឹង ឈ្មោះថា​សេព កាល​ឃើញ ឈ្មោះថា​សេព កាល​ពិចារណា ឈ្មោះថា​សេព កាល​អធិដ្ឋាន​នូវ​ចិត្ត ឈ្មោះថា​សេព កាល​ជឿស៊ប់​ដោយ​សទ្ធា ឈ្មោះថា​សេព កាល​ផ្គង​នូវ​ព្យាយាម ឈ្មោះថា​សេព កាល​ប្រុង​នូវ​ស្មារតី ឈ្មោះថា​សេព កា​លតំ​កល់​ទុក​នូវ​ចិត្ត ឈ្មោះថា​សេព កាល​ដឹង​ច្បាស់​ដោយ​បញ្ញា ឈ្មោះថា​សេព
ថយ | ទំព័រទី ១៨ | បន្ទាប់