យុគ​នទ្ធ​វគ្គ ពល​កថា
សាវត្ថី​និទាន


 [៩២] ម្នាល​ភិក្ខុ​ទាំងឡាយ ពលៈ​នេះ មាន ៥ ពលៈ ៥ តើ​អ្វីខ្លះ សទ្ធា​ពលៈ វីរិយ​ពលៈ សតិ​ពលៈ សមាធិ​ពលៈ បញ្ញា​ពលៈ ម្នាល​ភិក្ខុ​ទាំងឡាយ នេះ ពលៈ ៥។
 មួយទៀត ពលៈ មាន ៦៨ គឺ សទ្ធា​ពលៈ ១ វីរិយ​ពលៈ ១ សតិ​ពលៈ ១ សមាធិ​ពលៈ ១ បញ្ញា​ពលៈ ១ ហិរិ​ពលៈ ១ ឱត្តប្ប​ពលៈ ១ បដិ​សង្ខា​នព​លៈ ១ ភាវនា​ពលៈ ១ អនវជ្ជ​ពលៈ ១ សង្គាហ​ពលៈ ១ ខន្តិ​ពលៈ ១ បញ្ញត្តិ​ពលៈ ១ និ​ជ្ឈ​ត្តិ​ពលៈ ១ ឥស្សរិយ​ពលៈ ១ អធិដ្ឋាន​ពលៈ ១ សមថ​ពលៈ ១ វិបស្សនា​ពលៈ ១ សេក្ខ​ពលៈ ១០ អសេក្ខ​ពលៈ ១០ ខីណាសវ​ពលៈ ១០ ឥទ្ធិ​ពលៈ ១០ តថាគត​ពលៈ ១០។
 [៩៣] សទ្ធា​ពលៈ តើ​ដូចម្តេច។ ឈ្មោះថា​សទ្ធា​ពលៈ ព្រោះ​មិន​ញាប់ញ័រ ដោយ​វត្ថុ​មិន​គួរ​ជឿ ឈ្មោះថា សទ្ធា​ពលៈ ដោយ​អត្ថ​ថា ទំនុកបម្រុង​នូវ​សហជាត​ធម៌​ទាំងឡាយ ឈ្មោះថា​សទ្ធា​ពលៈ ដោយ​អត្ថ​ថា គ្រប​សង្កត់​នូវ​ពួក​កិលេស ឈ្មោះថា​សទ្ធា​ពលៈ ដោយ​អត្ថ​ថា ជម្រះ​នូវ​គុណ មាន​កិរិយា​ត្រាស់​ដឹង​ជាដើម
ថយ | ទំព័រទី ១៨៣ | បន្ទាប់