ឈ្មោះថា​សទ្ធា​ពលៈ ដោយ​អត្ថ​ថា អធិដ្ឋាន​ចិត្ត ឈ្មោះថា​សទ្ធា​ពលៈ ដោយ​អត្ថ​ថា ញុំាង​ចិត្ត​ឲ្យ​ផូរផង់ ឈ្មោះថា​សទ្ធា​ពលៈ ដោយ​អត្ថ​ថា បាន​នូវ​គុណវិសេស ឈ្មោះថា​សទ្ធា​ពលៈ ដោយ​អត្ថ​ថា ចាក់ធ្លុះ​នូវ​គុណ​ដ៏​ក្រៃលែង ឈ្មោះថា​សទ្ធា​ពលៈ ដោយ​អត្ថ​ថា ត្រាស់​ដឹង​នូវ​សច្ចៈ ឈ្មោះថា​សទ្ធា​ពលៈ ដោយ​អត្ថ​ថា ឲ្យ​តាំងនៅ​ស៊ប់​ក្នុង​និរោធ នេះ សទ្ធា​ពលៈ។
 វីរិយ​ពលៈ តើ​ដូចម្តេច។ ឈ្មោះថា​វីរិយ​ពលៈ ព្រោះ​ជា​ធម្មជាត​មិន​ញាប់ញ័រ​ដោយ​សេចក្តី​ខ្ជិល ឈ្មោះថា​វីរិយ​ពលៈ ដោយ​អត្ថ​ថា ទំនុកបម្រុង​នូវ​សហជាត​ធម៌​ទាំងឡាយ ឈ្មោះថា​វីរិយ​ពលៈ ដោយ​អត្ថ​ថា គ្រប​សង្កត់​នូវ​កិលេស​ទាំងឡាយ ឈ្មោះថា​វីរិយ​ពលៈ ដោយ​អត្ថ​ថា ជម្រះ​នូវ​គុណ មាន​កិរិយា​ត្រាស់​ដឹង​ជាដើម ឈ្មោះថា​វីរិយ​ពលៈ ដោយ​អត្ថ​ថា អធិដ្ឋាន​ចិត្ត ឈ្មោះថា​វីរិយ​ពលៈ ដោយ​អត្ថ​ថា ញុំាង​ចិត្ត​ឲ្យ​ផូរផង់ ឈ្មោះថា​វីរិយ​ពលៈ ដោយ​អត្ថ​ថា បាន​នូវ​គុណវិសេស ឈ្មោះថា​វីរិយ​ពលៈ ដោយ​អត្ថ​ថា ចាក់ធ្លុះ​នូវ​គុណ​ដ៏​ក្រៃលែង ឈ្មោះថា​វីរិយ​ពលៈ ដោយ​អត្ថ​ថា ត្រាស់​ដឹង​នូវ​សច្ចៈ ឈ្មោះថា​វីរិយ​ពលៈ ដោយ​អត្ថ​ថា ឲ្យ​តាំងនៅ​ស៊ប់​ក្នុង​និរោធ នេះ វីរិយ​ពលៈ។
ថយ | ទំព័រទី ១៨៤ | បន្ទាប់