បដិសង្ខានពលៈ តើដូចម្តេច។ ឈ្មោះថាបដិសង្ខានពលៈ ព្រោះជាធម្មជាតពិចារណាកាមច្ឆន្ទៈដោយនេក្ខម្មៈ ឈ្មោះថាបដិសង្ខានពលៈ ព្រោះពិចារណាព្យាបាទដោយអព្យាបាទ ឈ្មោះថាបដិសង្ខានពលៈ ព្រោះពិចារណាថីនមិទ្ធៈដោយអាលោកសញ្ញា ឈ្មោះថាបដិសង្ខានពលៈ ព្រោះពិចារណាឧទ្ធច្ចៈ ដោយសេចក្តីមិនរាយមាយ ឈ្មោះថាបដិសង្ខានពលៈ ព្រោះពិចារណាវិចិកិច្ឆា ដោយកិរិយាកំណត់នូវធម៌ ឈ្មោះ ថាបដិសង្ខានពលៈ ព្រោះពិចារណាអវិជ្ជាដោយញាណ ឈ្មោះថាបដិសង្ខានពលៈ ព្រោះពិចារណាសេចក្តីមិនត្រេកអរដោយបាមោជ្ជៈ ឈ្មោះថាបដិសង្ខានពលៈ ព្រោះ ពិចារណាពួកនីវរណៈ ដោយបឋមជ្ឈាន។បេ។ ឈ្មោះថាបដិសង្ខានពលៈ ព្រោះ ពិចារណាពួកកិលេសទាំងពួង ដោយអរហត្តមគ្គ នេះ បដិសង្ខានពលៈ។
[៩៥] ភាវនាពលៈ តើដូចម្តេច។ ឈ្មោះថាភាវនាពលៈ ព្រោះលះបង់កាមច្ឆន្ទៈ ចម្រើននេក្ខម្មៈ ឈ្មោះថាភាវនាពលៈ ព្រោះលះបង់ព្យាបាទ ចម្រើនអព្យាបាទ ឈ្មោះថា ភាវនាពលៈ ព្រោះលះបង់ថីនមិទ្ធៈ ចម្រើនអាលោកសញ្ញា ឈ្មោះថាភាវនាពលៈ ព្រោះលះបង់ឧទ្ធច្ចៈ ចម្រើនអវិក្ខេបៈ ឈ្មោះថាភាវនាពលៈ ព្រោះលះបង់វិចិកិច្ឆា ចម្រើននូវកិរិយា