ឈ្មោះថាឥស្សរិយពលៈ ព្រោះលះបង់ថីនមិទ្ធៈ ញុំាងចិត្តឲ្យប្រព្រឹត្តទៅក្នុងអំណាច ដោយអំណាចអាលោកសញ្ញា។បេ។ ឈ្មោះថាឥស្សរិយពលៈ ព្រោះលះបង់កិលេសទាំងពួង ញុំាងចិត្តឲ្យប្រព្រឹត្តទៅក្នុងអំណាច ដោយអំណាចអរហត្តមគ្គ នេះ ឥស្សរិយពលៈ។
អធិដ្ឋានពលៈ តើដូចម្តេច។ ឈ្មោះថាអធិដ្ឋានពលៈ ព្រោះបុគ្គលលះបង់កាមច្ឆន្ទៈ អធិដ្ឋានចិត្តដោយអំណាចនេក្ខម្មៈ ឈ្មោះថាអធិដ្ឋានពលៈ ព្រោះលះបង់ព្យាបាទ អធិដ្ឋានចិត្តដោយអំណាចអព្យាបាទ ឈ្មោះថាអធិដ្ឋានពលៈ ព្រោះលះបង់ថីនមិទ្ធៈ អធិដ្ឋានចិត្តដោយអំណាចអាលោកសញ្ញា។បេ។ ឈ្មោះថាអធិដ្ឋានពលៈ ព្រោះ លះបង់កិលេសទាំងពួង អធិដ្ឋានចិត្តដោយអំណាចអរហត្តមគ្គ នេះ អធិដ្ឋានពលៈ។
[៩៧] សមថពលៈ តើដូចម្តេច។ ភាពនៃចិត្តមានអារម្មណ៍តែមួយ គឺការមិនរាយមាយ ដោយអំណាចនេក្ខម្មៈ ឈ្មោះថាសមថពលៈ ភាពនៃចិត្តមានអារម្មណ៍តែមួយ គឺការមិនរាយមាយ ដោយអំណាចអព្យាបាទ ឈ្មោះថាសមថពលៈ ភាពនៃចិត្តមានអារម្មណ៍តែមួយ គឺការមិនរាយមាយដោយអំណាចអលោកសញ្ញា ឈ្មោះថា សមថពលៈ។បេ។ ភាពនៃចិត្តមានអារម្មណ៍តែមួយ គឺការមិនរាយមាយ ដោយអំណាចការដកដង្ហើមចេញ របស់បុគ្គលអ្នកពិចារណាឃើញនូវអារម្មណ៍ដែលគួរលះ