ឈ្មោះថា​សមថ​ពលៈ ភាព​នៃ​ចិត្ត​មាន​អារម្មណ៍​តែមួយ គឺ​ការ​មិន​រាយមាយ ដោយអំណាច​ខ្យល់​ដង្ហើមចូល របស់​បុគ្គល​អ្នក​ពិចារណា​ឃើញ​នូវ​អារម្មណ៍​ដែល​គួរ​លះ ឈ្មោះថា​សមថ​ពលៈ។
 សំនួរ​ត្រង់​ពាក្យ​ថា សមថ​ពលៈ តើ​សមថ​ពលៈ ដោយ​អត្ថ​ថាដូចម្តេច។ ឈ្មោះ ថា សមថ​ពលៈ ព្រោះ​បុគ្គល​មិន​ញាប់ញ័រ ក្នុង​នី​វរ​ណៈ​ដោយ​បឋមជ្ឈាន ឈ្មោះថា សមថ​ពលៈ ព្រោះ​មិន​ញាប់ញ័រ​ក្នុង​វិតក្កៈ និង​វិចារៈ​ដោយ​ទុតិយជ្ឈាន ឈ្មោះថា សមថ​ពលៈ ព្រោះ​មិន​ញាប់ញ័រ​ក្នុង​បីតិ​ដោយ​តតិយជ្ឈាន ឈ្មោះថា​សមថ​ពលៈ ព្រោះ​មិន​ញាប់ញ័រ​ក្នុង​សុខ និង​ទុក្ខ ដោយ​ចតុត្ថជ្ឈាន ឈ្មោះថា​សមថ​ពលៈ ព្រោះ​មិន​ញាប់ញ័រ​ក្នុង​រូបសញ្ញា បដិឃ​សញ្ញា នានត្ត​សញ្ញា ដោយ​អាកាសានញ្ចាយតន​សមាបត្តិ ឈ្មោះថា​សមថ​ពលៈ ព្រោះ​មិន​ញាប់ញ័រ​ក្នុង​អាកាសានញ្ចាយតន​សញ្ញា ដោយ វិ​ញ្ញាណ​ញ្ចា​យត​នសមាបត្តិ ឈ្មោះថា​សមថ​ពលៈ ព្រោះ​មិន​ញាប់ញ័រ​ក្នុង​វិញ្ញាណ ញ្ចា​យត​នសញ្ញា ដោ​យកិញ្ចញ្ញា​យត​នសមាបត្តិ ឈ្មោះថា​សមថ​ពលៈ ព្រោះ​មិន​ញាប់ ញ័រ​ក្នុង​អា​កិ​ញ្ចញ្ញា​យត​នសញ្ញា ដោយ​នេវ​សញ្ញា​នា​សញ្ញា​យត​នសមាបត្តិ ឈ្មោះថា សមថ​ពលៈ ព្រោះ​មិន​ញាប់ញ័រ មិន​កម្រើក មិន​រំភើប​ក្នុង​ឧទ្ធច្ចៈ​ផង ក្នុង​កិលេស​ដែល ប្រព្រឹត្តទៅ​តាម​ឧទ្ធច្ចៈ​ផង ក្នុង​ខន្ធ​ផង នេះ សមថ​ពលៈ។
ថយ | ទំព័រទី ១៩២ | បន្ទាប់