[៩៨] វិបស្សនាពលៈ តើដូចម្តេច។ ការពិចារណាឃើញថាមិនទៀង ឈ្មោះថាវិបស្សនាពលៈ ការពិចារណាឃើញថាជាទុក្ខ ឈ្មោះថាវិបស្សនាពលៈ។បេ។ ការពិចារណាឃើញថាគួរលះ ឈ្មោះថាវិបស្សនាពលៈ ការពិចារណាឃើញថាមិនទៀង ក្នុងរូប ឈ្មោះថាវិបស្សនាពលៈ ការពិចារណាឃើញ ថាជាទុក្ខក្នុងរូប ឈ្មោះថាវិបស្សនាពលៈ។បេ។ ការពិចារណាឃើញថាគួរលះក្នុងរូប ឈ្មោះថា វិបស្សនាពលៈ ការពិចារណាឃើញ ថាមិនទៀងក្នុងវេទនា ក្នុងសញ្ញា ក្នុងសង្ខារ ក្នុងវិញ្ញាណ ក្នុងចក្ខុ។បេ។ ក្នុងជរាមរណៈ ឈ្មោះថាវិបស្សនាពលៈ ការពិចារណាឃើញ ថាជាទុក្ខ ក្នុងជរាមរណៈ ឈ្មោះថាវិបស្សនាពលៈ ការពិចារណាឃើញថា គួរលះ ក្នុងជរាមរណៈ ឈ្មោះថាវិបស្សនាពលៈ។
សំនួរត្រង់ពាក្យថា វិបស្សនាពលៈ តើវិបស្សនាពលៈ ដោយអត្ថថាដូចម្តេច។ ឈ្មោះថាវិបស្សនាពលៈ ព្រោះមិនញាប់ញ័រក្នុងនិច្ចសញ្ញា ដោយការពិចារណាឃើញ ថាមិនទៀង ឈ្មោះថាវិបស្សនាពលៈ ព្រោះមិនញាប់ញ័រក្នុងសុខសញ្ញា ដោយការ ពិចារណាឃើញ ថាជាទុក្ខ ឈ្មោះថាវិបស្សនាពលៈ ព្រោះមិនញាប់ញ័រក្នុងអត្តសញ្ញា ដោយការពិចារណាឃើញ ថាមិនមែនខ្លួន