ឈ្មោះថាវិបស្សនាពលៈ ព្រោះមិនញាប់ញ័រ ក្នុងសេចក្តីរីករាយ ដោយការពិចារណាឃើញ ថាគួរនឿយណាយ ឈ្មោះថាវិបស្សនាពលៈ ព្រោះមិនញាប់ញ័រក្នុងរាគ ដោយការពិចារណាឃើញ ថាគួររសាយ ឈ្មោះថាវិបស្សនាពលៈ ព្រោះមិនញាប់ញ័រក្នុងការកើតឡើង ដោយការពិចារណាឃើញនូវការរលត់ ឈ្មោះថាវិបស្សនាពលៈ ព្រោះមិនញាប់ញ័រក្នុងសេចក្តីប្រកាន់ ដោយការពិចារណាឃើញថាគួរលះ ឈ្មោះថាវិបស្សនាពលៈ ព្រោះមិនញាប់ញ័រ មិនកម្រើក មិនរំភើប ក្នុងអវិជ្ជាផង ក្នុងកិលេសដែលកើតរលត់ជាមួយគ្នានឹងអវិជ្ជាផង ក្នុងខន្ធផង នេះ វិបស្សនាពលៈ។
[៩៩] សេក្ខពលៈ ១០ និងអសេក្ខពលៈ ១០ តើដូចម្តេច។ ឈ្មោះថាសេក្ខពលៈ ព្រោះកំពុងសិក្សានូវសម្មាទិដ្ឋិ ឈ្មោះថាអសេក្ខពលៈ ព្រោះភាពនៃបុគ្គលដែលបាន សិក្សាហើយ ក្នុងសម្មាទិដ្ឋិនោះ ឈ្មោះថាសេក្ខពលៈ ព្រោះកំពុងសិក្សានូវសម្មាសង្កប្បៈ ឈ្មោះថាអសេក្ខពលៈ ព្រោះភាពនៃបុគ្គលដែលបានសិក្សាហើយ ក្នុងសម្មាសង្កប្បៈនោះ ឈ្មោះថាសេក្ខពលៈ ព្រោះកំពុងសិក្សានូវសម្មាវាចា។បេ។ នូវសម្មាកម្មន្តៈ នូវសម្មាអាជីវៈនូវសម្មាវាយាមៈ នូវសម្មាសតិ នូវសម្មាសមាធិ នូវសម្មាញាណៈ។បេ។ នូវសម្មាវិមុត្តិ ឈ្មោះថាអសេក្ខពលៈ ព្រោះភាពនៃបុគ្គលដែលបានសិក្សាហើយក្នុងសម្មាវិមុត្តិ នេះ សេក្ខពលៈ ១០ អសេក្ខពលៈ ១០។